កូរ៉េខាងត្បូង៖ ក្នុងចង្កោមសិល្បៈវិស័យកម្សាន្តកូរ៉េខាងត្បូង តារាចម្រៀងរ៉េប G-dragon  តែងតែទទួលការកោតសរសើររាប់មិនអស់ ពីជីវិតសំបូរបែបរបស់តារាប្រុសរូបនេះ ជាពិសេស ជាមួយនឹងការបង្ហោះរូបភាពគួរឲ្យទាក់ទាញ ជារឿយៗ បានបង្ហោះនៅលើបណ្តាញសង្គម។

ក្នុងនោះដែរ កាលពីថ្មីៗនេះ យោងតាមគណនី Instagram របស់បុគ្គលម្នាក់ បានចែកចាយរូបភាពជាច្រើនសន្លឹក ទៅនឹង សកម្មភាពដ៏សាមញ្ញរបស់តារាប្រុសរូបនេះ ដែលហ្វេនៗបានឃើញ ពីការដាក់ខ្លួនរបស់មេក្រុមចម្រៀងបុរស Big Bang។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលពិសេស រូបថតសន្លឹកនេះ ពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង​ ដោយបានសង្កេតឃើញថា ថ្វីត្បិតជាតារាល្បីលំដាប់ប្រទេស តែរូបលោក បែរជាជិះម៉ូតូអាគុយទៅវិញ ជាមួយនឹងសកម្មភាពសាមញ្ញបែបនេះ ត្រូវបានគេលើកឡើងថា មានលុយសឹងអី តែរូបលោក នៅតែជិះម៉ូតូ ហាក់បីដូចជា មិនខ្វល់ពីឋានះមុខមាត់ជាតារាល្បី៕

សូមទស្សនារូបភាពខាងក្រោម៖

G-dragon 
G-dragon 
G-dragon 
G-dragon 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]