តៃវ៉ាន់៖ តាមរយៈប្រភពដ៏ល្បីមួយ បានបង្ហាញថា លោក DJ Koo ស្វាមីថ្មីរបស់ តារាស្រី Barbie Hsu បានឆ្លៀតពេលនៅតៃវ៉ាន់ ដើម្បីប្រារព្ធពិធីបុណ្យសែនព្រះខែ(Mid-Autumn Festival) ជាមួយគ្រួសារខាងប្រពន្ធ នាងBarbie Hsu។
ក្នុងនោះដែរ ក្មួយស្រីរបស់ Barbie Hsu ដែលជាកូនស្រីប្អូនស្រីនាង បានចែករំលែករូបភាពនៃក្រុមគ្រួសារពួកគេ ដែលបានជួបជុំគ្នា ប្រារព្ធពិធីបុណ្យជាមួយគ្នា នៅលើបណ្តាញសង្គម ដោយបង្ហាញពីបរិយាកាសដ៏កក់ក្ដៅ និងមានសុភមង្គលយ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលសំខាន់នោះគឺ គេអាចសង្កេតឃើញថា អាហារទាំងអស់នៅវេលាយប់នោះ គឺធ្វើឡើងដោយ លោក DJ Koo ទៀតផង។ យ៉ាងណាមិញ អាចនិយាយបានថា នេះគឺជាពិធីបុណ្យដំបូងដែល សម្រាប់់ការជួបជុំយ៉ាងកក់ក្ដៅរបស់ DJ Koo និងភរិយា Barbie Hsu ចាប់តាំងពីបានរៀបការនឹងគ្នាមក៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]