ប្រទេសថៃ ៖ មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយក្រុមការងាររៀបចំកម្មវិធីប្រកួតសម្រស់ Miss Grand Thailand បានទម្លាយឈុតតំណាងជាតិផ្លូវការរបស់ខ្លួន ដែលត្រូវយកទៅប្រកួតនៅក្នុងការប្រកួត Miss Grand International 2022 នៅប្រទេសឥណ្ឌូណេស៊ី នាពេលខាងមុខនេះ។
តួយ៉ាង ការបង្ហាញឈុតផ្លូវការនេះ កាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ទ្វេដង ខណៈឈុតតំណាងជាតិរបស់ខ្មែរ ទើបនឹងបង្ហាញកាលពីប៉ុន្មានថ្ងៃមុននេះ។ យ៉ាងណាមិញ ឈុតតំណាងជាតិផ្លូវការរបស់ប្រទេសថៃ គឺជាឈុត«ហនុមានប្រដាល់ថៃ» ដែលមានការច្នៃយ៉ាងផ្ចិតផ្ចង់ មានក្បូរក្បាច់រចនាស្រស់ស្អាត រហូតធ្វើឲ្យបងប្អូនមួយចំនួនតូចផ្ទុះការប្រៀបធៀប ឈុតតំណាងជាតិខ្មែរនិងរបស់ថៃថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ឈុតតំណាងជាតិខ្មែរជា «ឈុតគោព្រៃ» ដែលតំណាងឲ្យខេត្តមណ្ឌលគិរី និងមានកាន់ពែងកាហ្វេ តំណាងឲ្យរសជាតិកាហ្វេល្អដាច់គេប្រចាំប្រទេសកម្ពុជា៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]