ថៃ៖ ថ្មីៗនេះ ចំពោះបញ្ហាដែលមានការលើកឡើងថា ​តារាស្រី Kwan Usamanee ប្រើឈ្នួលដូចជាទាសករ និងឲ្យហូបបាយចានជាមួយឆ្កែនោះ តារាស្រីរូបនេះ ក៏បានចេញមកទម្លាយរឿងនេះសារជាថ្មី ថាខ្លួនមិនចង់ឆ្លើយតប ហើយនាងក៏មិនចង់ឈ្លោះជាមួយអ្នកណានោះ ព្រោះនាងជាមនុស្ស​របស់មហាជន ហើយក៏មិនចង់ធ្វើឲ្យខ្លួនឯងជួបបញ្ហាអ្វីដែរ។

យ៉ាងណាមិញ ទាក់ទងនឹងរឿងដដែលនេះ តារាស្រី Kwan បាន​និយាយ​ថា ឈ្នួលដែលជាស្ត្រី​មេផ្ទះ​ បានស្នាក់នៅ​ជាមួយ​នាងនោះ គឺ​បាន​នៅតែ​២​ថ្ងៃ​កន្លះប៉ុណ្ណោះ ហើយ​នាងក៏មាន​ភស្តុតាង​ដើម្បី​បង្ហាញដូចគ្នា។ ជាពិសេស ចំពោះរឿងបរិភោគអាហារដែលនៅសល់នោះ នាងក៏បានប្រាប់ថា ខ្លួនមិន​បាន​ឲ្យ​របស់​ដែល​នៅ​សេសសល់ទៅឈ្នួលនោះទេ ព្រមទាំងលើកឡើងពី​​សុជីវធម៌របស់ខ្លួន និងការថែរក្សាអាហារនិងការបែងចែកយ៉ាងល្អ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ចំណែក​រឿង​ឲ្យ​មេផ្ទះ​ដេក​ជាមួយ​ឆ្កែឬអត់​នោះ Kwan ក៏បាននិយាយដល់​ឃ្លី​ប​ដំបូង​ដែលបានបង្ហាញ និងបានប្រាប់ថា នាង​បាន​បញ្ចប់​ហើយ។ ម៉្យាងវិញទៀត នាងក៏បានបញ្ជាក់ថា ​មិន​ចង់ឈ្លោះនិងមិន​ចង់​រញ៉េរញ៉ៃ​អ្វីដែរ ព្រមទាំងបានមកជាមួយនឹងការព្រមានដល់ស្ត្រីមេផ្ទះនោះ ឲ្យត្រឡប់ទៅជាមនុស្សល្អ ព្រោះនាងជាមនុស្សចាស់ទុំ និងមិនចង់ឈ្លោះជាមួយនឹងក្មេងៗនោះទេ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Kwan
Kwan
Kwan
Kwan
Kwan
Kwan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]