ភ្នំពេញ៖ ពិតណាស់ វ័យត្រឹមតែ ២១ឆ្នាំមែន តែកូនស្រី ម្ចាស់សំអាងការប្រណីតនារី ស្រីនា រូបនេះ ហាក់មានសន្ទុះជោគជ័យខ្លាំង ក្នុងមួយរយៈចុងក្រោយនេះ ជាពិសេសគឺ ការជោគជ័យលើ អាជីពជា Influencer ដោយក្នុងនោះ គេឃើញមាន ស្រទាប់យុវវ័យជាច្រើន គាំទ្ររូបនាង។
ជាពិសេស ជាមួយនឹងរាងដ៏ស្លីម ស្រីនា ត្រូវបានហ្វេនៗ កោតសរសើរសម្រស់កាន់តែស្រស់ស្អាតឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ មិនតែប៉ុណ្ណោះ ថ្មីៗនេះ ស្រីនា ប្តូរស្ទាយ៍តុបតែងខ្លួន មិនថាស្លៀកពាក់បែបណាក៏ ស្រីនា កាន់តែរំលេចសម្រស់កាន់តែញាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ស្រីនា កាន់តែធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយពីបានតុបតែងខ្លួនជាមួយនឹងសម្លៀកបំពាក់ឈុតអាវសសំពត់វ៉ាល់ ដូចគ្នាជាមួយអ្នកម៉ាក់ ជះសម្រស់មិនចាញ់គ្នាទាល់តែសោះ ឡើងឃ្យូតដូចពួកម៉ាកអញ្ចឹង មិនដូចម៉ាក់កូនសោះ ៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]