ថៃ៖ សម្រាប់ជីវិតរបស់ លោក DJ Petchja ក្រោយពីបានលែងលះភរិយារួចមក ក៏ត្រូវបានហ្វេនៗជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះកាលពីមុនមកនេះ រូបលោកក៏ជាកម្លោះហាយសូរដែលតែងតែបើកបង្ហាញពីការរស់នៅយ៉ាងប្រណីត ផងដែរ។

ដោយឡែក ថ្មីៗនេះ តារាប្រុសរូបនេះ បានធ្វើឲ្យទស្សនិកជន បានមើលឃើញពីទិដ្ឋភាពនៅក្នុងផ្ទះមួយកន្លែងរបស់ខ្លួន ដែលបានរស់នៅទីនោះអស់រយៈពេល ៧ ឆ្នាំ ព្រមទាំងបានបញ្ចេញរូបថតបង្ហាញពីភាពស្រស់ស្អាត និងការរៀបចំ ក៏ដូចជា ការប្រើប្រាស់របស់របរនៅក្នុងផ្ទះយ៉ាងប្រណីត ស្ទើរគ្រប់មជ្ឈដ្ឋានទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ លោក DJ Petchja ថែមទាំងបាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​កាន់តែរំជួ.លចិត្ត ជាមួយនឹងការចូល​រួម​បញ្ចេញ​មតិ​យ៉ាង​ច្រើន​កុះករ ដោយសារតែបានឃើញផ្ទះដ៏ស្អាតប្រណីតគួរឲ្យរស់នៅ និងមានរបៀបរៀបរយ ដែលអាចនិយាយបានថា​គឺជាផ្ទះក្នុងក្ដីស្រមៃរបស់មនុស្សគ្រប់គ្នា៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

DJ Petchja
DJ Petchja
រូបភាព
DJ Petchja
DJ Petchja
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]