បរទេស៖ បន្ទាប់ពីបានរៀបកានឹងគ្នារួចមក តារាចម្រៀងស្រី Jennifer Lopez និងស្វាមី លោក Ben Affleck ក៏បានបញ្ចេញនូវភាពល្អូកល្អើនជាបន្តបន្ទាប់ ដែលអាចនិយាយបានថាជាទំនាក់ទំនងដ៏ល្អក្នុងគ្រួសាររបស់ពួកគេ។
ជាក់ស្ដែង កាលពីថ្មីៗនេះ គូស្វាមីភរិយាតារាប្រុសស្រីមួយគូ បានបង្ហាញខ្លួនដ៏គួរឲ្យកត់សម្គាល់មួយ នៅរដ្ឋ California ជាមួយនឹងការតុបតែងខ្លួនស្រស់សង្ហា ពេលដែល Jennifer ស្លៀករ៉ូបសស្ដើង ខណៈស្វាមីក៏បានលេងស្ទាយ៍មិនចាញ់គ្នា និងមើលទៅកាន់តែក្មេងជាងវ័យ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត Jennifer និងស្វាមី លោក Ben Affleck ក៏មិនភ្លេចបង្ហាញនូវសកម្មភាពដ៏ផ្អែមល្ហែម ដើរបណ្ដើរកាន់ដៃគ្នាយ៉ាងស្អិតរមួត ក៏ដូចជាបញ្ចេញទឹកមុខយ៉ាងសប្បាយរីករាយ ពេលដែលពួកគេទាំងពីរបានចំណាយពេលវេលាជាមួយគ្នាប្រកបដោយក្ដីសុខ បែបនេះ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]