ភ្នំពេញ៖ ជាការពិត អ្នកចម្រៀង​ Cover​ បទ​”​ផ្លូវ​ណា​ទៅផ្ទះ​ម៉ែក្មេក​” និង​ជា​បេ​ក្ខ​នារី​ចូលរួម​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​ កញ្ញា មាស នី​តា ថ្វី​ត្បិត​នាង​មិនអាច​ក្តាប់បាន​ឱ​កាស​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពីពេលប្រឡងពិតមែន តែ​នាងនៅតែ​បង្ហា​ញ​ភាពរឹងមាំ​និង​ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង។​

ជាមួយគ្នានេះផងដែរ ក្រោយពីបញ្ចប់លការប្រឡង មាស នីតា ក៏ទទួលបានការគាំទ្រស្រលាញ់ពីពុកម៉ែបងប្អូនយ៉ាងច្រើនផងដែរ។ មិនតែប៉ុណ្ណោះ នាងថែមទាំងទទួលបានការងារសិល្បៈ ទាំងថតសម្អាងការ ឡើងការប្រគំតន្ត្រីជាហូរហែទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីថ្មីៗនេះ នីតា បានធ្វើឲ្យមហាជនអ្នកទស្សនាបានលើកសរសើរនូវទឹកដមសម្លេងរបស់នាង ជាថ្មីក្រោយពីបានបកស្រាយនូវបទចម្រៀងគូជាមួយនឹងលោក ណុប បាយ៉ារិទ្ធ ជាមួយនឹងទឹកដមសម្លេងដ៏ពីរោះ រហូតហ្វេនលាន់មាត់ថា ផ្អែមពីរោះយ៉ាងគ្រលួចរីកចម្រើនច្រើនជាពេលប្រឡងទៅទៀត៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

មាស នីតា
មាស នីតា
មាស នីតា
មាស នីតា
@zerocambodia @Meas Nita Official ♬ សំឡេងដើម - មនុស្ស ZERO🇰🇭
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]