ថៃ៖ ថ្មីៗនេះ ស្រាប់តែមានរឿងរ៉ាវមួយ កំពុងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ របស់ Bird ដែលជាគូស្នេហ៍តារាស្រី Tangmo នៅពេលដែលរូបលោក ត្រូវបានអ្នកលេងអ៊ិនធើណែត ធ្វើផ្ញើសាររិះគន់នៅលើបណ្ដាញសង្គម។
ក្នុងនោះដែរ មានការបើកបង្ហាញពីសារបង្ហោះមួយ នៅលើ Twitter ដែលសរសេរដោយអ្នកលេងអ៊ីនធើណែត ដើម្បីឲ្យ Bird បានអានខ្លឹមសារនៃការបង្ហោះនោះ ដែលជាការរិះគន់ទៅលើរូបលោក ដែលមានន័យដូចជា បុគ្គលរូបនេះមិនជួយរកយុត្តិធម៌ទេ តែបែរជាឲ្យអ្នកដទៃជួយរកយុត្តិធម៌ឲ្យទៅវិញ។ ជាពិសេស ក៏បានបន្ថែមថា ជាមនុស្សបង្ហាញការស្រលាញ់តែមាត់ មិនមានការខ្មាស់អៀន ឬមិនមានអារម្មណ៍អ្វីនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បន្ទាប់ពីដឹងរឿងនេះរួចមក Bird ក៏សម្រេចចិត្តបង្ហោះរូបភាពសារមួយនេះ នៅលើ Instagram របស់ខ្លួន ព្រមទាំងបង្ហាញអារម្មណ៍ថា ខ្លួនមិនដឹងគួររកពាក្យអ្វីដើម្បីស្ដីបន្ទោសទៅវិញនោះទេ។ តែទោះជាយ៉ាងណា រឿងរ៉ាវមួយនេះ ក៏មានអ្នកគាំទ្រមួយចំនួនបានផ្ញើការលើកទឹកចិត្ត ដល់រូបលោកយ៉ាងលើសលប់ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]