កូរ៉េ៖ ជឿជាក់ថា ប្រិយមិត្តពិតជាបានស្គាល់ច្បាស់  តារាសម្តែងស្រីកូរ៉េ Song Hye Kyoជាតារាសម្ដែងជើងចាស់ ដ៏មានប្រជាប្រិយភាព តាមរយៈការសម្ដែង នៅក្នុងខ្សែភាពយន្តល្បីៗជាច្រើន ហើយក្នុងនោះផងដែរ តារាស្រីរូបនេះ ថែមទាំងមានមុខមាត់ស្អាត ទាក់ទាញការចាប់អារម្មណ៍ និងប្រជាប្រិយភាព បានពីមហាជនជាច្រើនផងដែរ។    

យ៉ាងណាមិញ តួឯកស្រីក្នុងរឿងល្បី Descendants Of The Sun រូបនេះ ពិតជាបង្ហាញនូវភាពទាក់ទាញមិនធម្មតា ទោះជាអាយុចូលវ័យ ៤០ ឆ្នាំហើយក្ដី ប៉ុន្តែរូបរាង និងមុខមាត់របស់នាងនៅតែ Cute គួរឲ្យស្រលាញ់ និងមានមន្តស្នេហ៍ខ្លាំង មិនចាញ់តារាស្រីៗ វ័យក្មេងជំនាន់ក្រោយៗនោះឡើយ។    

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាស្រស់រូបស្រស់សម្រស់មិនប្រែរូបនេះ បានបង្ហោះរូបប៉ុន្មានសន្លឹក ស្លៀកពាក់បែបយុវវ័យ ខោខ្លី អាវរងារ បូករួមនឹងវ៉ែនតាខ្មៅទៀតនោះ រឹតតែមានភាពប្រណីត ភាពស្រស់ស្អាតឥតខ្ចោះ ដែលសឹងតែមិនអាចមានការរិះគន់ឡើយ។តួយ៉ាងនាង មានអាយុ ៤០ ឆ្នាំហើយក្តី ប៉ុន្តែមុខមាត់របស់តារាស្រី Song Hye Kyo  នៅតែជាស្រស់ស្អាតមិនប្រែសោះ ដោយឃើញហើយមើលសឹងមិនចង់ដាក់ភ្នែក៕  

សូមទស្សនារូបភាពខាងក្រោម៖

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]