បរទេស៖ ជាការពិតណាស់ ក្រុមគ្រួសារដ៏មានឥទ្ធិពលរបស់ អតីតកីឡាករបាល់ទាត់ David Beckham និងភរិយា Victoria តែងតែធ្វើឱ្យសាធារណជនជាច្រើន ភ្ញាក់ផ្អើលជាមួយនឹងគោលការណ៍ នៃការចិញ្ចឹមកូនៗរបស់ពួកគេ។ ហើយ​ក្បួនច្បាប់ក្នុងការ​ចិញ្ចឹម​កូន​របស់ប្ដីប្រពន្ធ​ដ៏​ល្បី​មួយ​គូ​នេះ ពិតជាធ្វើឲ្យឪពុក​ម្តាយទូទៅ​គួរ​តែរៀនតាម។ ក្នុងនោះច្បាប់នៅក្នុងគ្រួសាររបស់ពួកគេ គឺមានដូចជា៖ 

១. មិនអាចបង្ហោះនៅលើបណ្តាញសង្គម ដោយគ្មានការយល់ព្រមពីឪពុក

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក David Beckham ហាក់បីដូចជា តឹងរ៉ឹងខ្លាំងជាមួយនឹងការប្រើប្រាស់បណ្តាញសង្គមរបស់កូនៗ ហើយរូបលោកក៏ធ្លាប់បាននិយាយថា កូនប្រុសរបស់លោក នឹងមិនបង្ហោះអ្វីនៅលើ Instagram ដោយ គ្មានការយល់ព្រមពីឪពុកម្តាយរបស់ពួកគេនោះទេ។ ជាពិសេស ប្ដីប្រពន្ធអ្នកទាំងពីរ គឺជាអ្នកគ្រប់គ្រងរាល់សកម្មភាពក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់កូនពួកគេ ដោយធ្វើឱ្យកូនៗមានសុវត្ថិភាពតាមអ៊ីនធើណែត ក៏ដូចជាក្នុងជីវិតពិត។ 

២. កំណត់ច្បាប់អំពីការណាត់ជួបរបស់កូនៗ

នេះគឺជា​រឿង​សំខាន់​មួយ​ ដែល​គ្រួសារ លោក David Beckham តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងត្រូវបានគេដឹងថា ការអនុវត្តច្បាប់ណាត់ជួបដំបូងនេះ គឺសម្រាប់កូនច្បង Brooklyn ដែលត្រូវ​ធ្វើ​តាម​ច្បាប់​កំណត់​ដោយ​ឪពុក​ម្ដាយ​យ៉ាង​តឹងរ៉ឹង។

៣. សង្កត់ធ្ងន់ទៅលើការគោរព

ការគោរព និងការគិតពិចារណា គឺជាការគិតដ៏សំខាន់មួយរបស់ David Beckham។ បើទោះបីជា មានទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះក៏ដោយ ក៏ប្តីប្រពន្ធមួយគូនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេចង់ឱ្យកូនៗរស់នៅក្នុងជីវិតប្រកបដោយភាពរាបទាប ការគួរសម ការគោរព និងជួយអ្នកដទៃ។ 

៤.គ្រួសារគឺជារឿងសំខាន់

ក្នុងនោះដែរ David និង Victoria Beckham បានលើកឡើងថា ការបណ្តុះស្នេហាក្នុងគ្រួសារ ក៏ដូចជាការរក្សាគ្រួសារឱ្យមានសុភមង្គល គឺជាអាទិភាពកំពូលសម្រាប់អ្នកទាំងពីរ ។

៥. ការធ្វើពលកម្ម គឺជាកត្តាចាំបាច់

Victoria Beckham ត្រូវបានគេស្គាល់ថា ជាមនុស្សឧស្សាហ៍ព្យាយាម និង ធ្លាប់ជាតារាប៉ុបដ៏ជោគជ័យបំផុតក្នុងសិល្បៈកម្សាន្ត និងបន្តជោគជ័យក្នុងការបង្កើតម៉ូដដ៏ល្បីល្បាញនៅលើទីផ្សារអន្តរជាតិ ដូច្នេះ នាង តែងតែចង់ផ្សព្វផ្សាយក្តីស្រឡាញ់ចំពោះការងាររបស់ខ្លួនដើម្បីកូនៗ ផងដែរ។ ក្នុងនោះដែរ បើទោះបីជាកូនៗរបស់ពួកគេ មានសេរីភាពក្នុងការធ្វើអ្វីដែលពួកគេចូលចិត្តក៏ដោយ តែដើម្បីសម្រេចបាននូវសមិទ្ធផលជាក់លាក់ កូនៗត្រូវធ្វើការតស៊ូព្យាយាម មិនមែននៅស្ងៀមមួយកន្លែងដោយមិនធ្វើអ្វីសោះឡើយ។

៦. ផ្តល់ឲ្យកូននូវសិទ្ធិក្នុងការជ្រើសរើស

ក្នុងនោះដែរ នៅក្នុងគ្រួសាររបស់ពួកគេ ហាក់មិនមានសម្ពាធ ក្នុងការបង្ខំកូនឱ្យដើរតាមគន្លងរបស់ឪពុកពួកគេទេ ដោយពួកគេមានសិទ្ធិជ្រើសរើសការងារនាពេលអនាគតអាស្រ័យលើចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្ត។

៧. ធ្វើជាគំរូល្អ

ក្នុងនោះដែរ Beckhams បានគាំទ្រទៅលើចំណុចមួយ ដែលឪពុកម្តាយ ត្រូវតែទទួលស្គាល់នូវកំហុសនៅពេលដែលពួកគេបានធ្វើខុសឬរឿងជាច្រើនទៀត ដើម្បីធ្វើជាគំរូដល់កូនៗរបស់ពួកគេ។

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

David និងភរិយា
David និងភរិយា
David និងគ្រួសារ
David និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]