ភ្នំពេញ៖ ក្រុមហ៊ុន Dragonland Investment Co.Ltd.ដែលវិនិយោគគម្រោងដំបូងរបស់ក្រុមហ៊ុនគឺ “គំរោង វីឡា ដ្រេហ្គនលែន 598”ធ្វើពិធីសម្ពោធជាផ្លូវការ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅលើផ្លូវ ជា សុផារ៉ា រាជធានីភ្នំពេញ។
ក្រោមវត្ដមានឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គីសនីកម្ពុជា អ្នកឧកញ៉ា កុក អាន រួមទំាងភ្ញៀវកតិ្ដយសជាច្រើនរូបទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុន Dragonland Investmentមានម្ចាស់ភាគហ៊ុនចំនួន ៣ រួមមានលោក ភូ សែ ពីង ប្រធានក្រុមហ៊ុន លោក ឈុន ហេងឡេង ជានាយកក្រុមហ៊ុននិងលោក ជែគី តាំង ជានាយកប្រតិបត្តិនៃក្រុមហ៊ុន។
ក្រុមហ៊ុន Dragonland Investmentមានម្ចាស់ភាគហ៊ុនចំនួន ៣ រួមមានលោក ភូ សែ ពីង ប្រធានក្រុមហ៊ុន លោក ឈុន ហេងឡេង ជានាយកក្រុមហ៊ុននិងលោក ជែគី តាំង ជានាយកប្រតិបត្តិនៃក្រុមហ៊ុន។
លោក ភូ សែ ពីង ប្រធានក្រុមហ៊ុន បានបញ្ជាក់ថា៖ ថ្ងៃនេះ ជាថ្ងៃដែលពួកយើងប្រារព្ធពិធីបើកសម្ពោធ Dragon Land និងជាថ្ងៃសំគាល់់ចំនុចសំខាន់មួយនៅក្នុងប្រទេសកម្ពុជាដែលបង្ហាញអំពី "ការកំណត់ស្តង់ដារថ្មីក្នុងការរស់នៅបែបប្រណិត"។ Dragon land នឹងក្លាយជាអ្នកត្រួសត្រាយផ្លូវ និងជាអ្នកបង្កើតវីឡាប្រណិតទូទាំងប្រទេសកម្ពុជា និងនៅក្នុងតំបន់។
លោកបន្តថា គម្រោង Dragon landមានទំហំដីសរុបនៃ 40,585 ម2 រួមមាន វីឡាប្រណិត ចំនួន ៨១ សបហោស ចំនួន ២២។
ក្រុមហ៊ុនមាន ១ ហិតា នៃ សួនច្បារ fountain square ជាមួយនឹងការបន្ថែម 8944ម2 នៃទេសភាពសហគមន៍ និងផ្លូវដើរថ្មើរជើងប្រវែង ១ គីឡូ ជុំវិញបុរី។ ហើយត្រូវបានសាងសង់សម្រាប់ "សមាជិកនៃវរជន"។
លោកបានមានប្រសាសន៍ទៀតថា គំនិតនៃការរស់នៅបែបប្រណិត មិនមែនសុទ្ធតែអាស្រ័យទៅលើការពេញចិត្តនិងសម្ភារៈនិយមមួយមុខនោះទេ ប៉ុន្តែក៏ជាបទពិសោធន៍នៃការរស់នៅ និងការរចនាដ៏ល្អបំផុតផងដែរ។Dragon Land ប្រើប្រាស់គំនិរចនាស្ថាបត្យកម្មទំនើប និងអន្តរជាតិ អំឡុងពេលដែលគិតគូរយ៉ាងម៉ត់ចត់អំពីលក្ខណៈ និងវប្បធម៌នៃការរស់នៅរបស់ប្រទេសកម្ពុជា។
លោកក៏បានបញ្ជាក់ផងដែរថា ចាប់ផ្តើមពីគំនិតនៃការរចនារហូតដល់ការបញ្ចប់សាងសង់ កត្តាបរិស្ថាននៃការរស់នៅទាំងអស់រួមមានពន្លឺថ្ងៃ និងខ្យល់ចេញចូលបែបធម្មជាតិត្រូវបានគិតគូពិចារណាយ៉ាងយកចិត្តទុកដាក់។
ពីព្រោះគម្រោងនេះក៏មានទីតាំងមួយចំនួនដែលនៅជិតសម្រាប់ការធ្វើដំណើររបស់អតិថិជន ដោយមានចម្ងាយពីស្នងការនគរបាលចម្ងាយ ២១០ មែត្រ ផ្សារទំនើបអ៊ីអន២ ចម្ងាយ ៣ គម ផ្សារទំនើប ម៉ាក្រូ និង ក្លូបលហៅស៍ ចម្ងាយ ៤ គម ទីលានវាយកូនគោលហ្គេនភ្នំពេញ ចម្ងាយ ៣.១គម ទីលានវាយកូនគោលហ្គាឌិនស៊ីធី ចម្ងាយ ១៣ គម ដែលកន្លែងទាំងអស់នេះមានភាពងាយស្រួលសម្រាប់អ្នករស់នៅក្នុងបុរី។
លោកបន្តថា៖
លោក ភូ សែ ពីង បានបញ្ជាក់បន្តថា ក្រៅពីលក្ខខណ្ឌរស់នៅដ៏ប្រណិតខាងលើយើងបានបង្កើតបន្ទប់ សម្រាប់ចតយានយន្តនៅជាន់ផ្ទាល់ដីដែល បាន ខណ្ឌចែកដាច់ពីទេសភាពសហគមន៍ដែលនៅជាន់ទី១។
លោកពន្យល់ថា៖
ក្រុមហ៊ុនក៏បានបង្កើតទីលានសួនច្បារ ដែលមានផ្ទៃដី១០០០០ម៉ែត្រការ៉េ ក្នុងនោះដែលមានទីលានវាយកូនហ្គោលខ្នាតតូចចំនួន 2 កន្លែងបាញ់ទឹកនិងរុក្ខជាតិបៃតង ដែលអនុញ្ញាតឱ្យអ្នកចំណាយពេលជាមួយមនុស្សជាទីស្រលាញ់ របស់អ្នក។
លោកបន្តថា៖
លោក ភូ សែ ពីង បានគូសបញ្ជាក់ផងដែរថា
ទោះជាយ៉ាងនេះក្តី ក៏ពួកយើងមិនទាន់បញ្ចប់នៅត្រឹមនេះទេ នៅខាងមុខដីនេះ យើងនឹងសាងសង់អគារខុនដូប្រណិតចំនួន ៤ និងអគារការិយាល័យចំនួន ២ បន្ថែមទៀត។
ចំណែកលោក ឈុន ហេងឡេង នាយកក្រុមហ៊ុន Dragon landនៅពេលទទួលកិច្ចសម្ភាសន៍ពីសំណាក់អ្នកយកព័ត៍មានបានមានប្រសាសន៍ថា គម្រោងដែលមានទីតាំងនៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញនេះគម្រោងនេះបានចែកចេញជា២ដំណាក់កាល ដែលក្នុងនោះដំណាក់កាលទី១ មាន៤ហិតា សាងសង់វីឡាចំនួន៨១ និងផ្ទះល្វែងចំនួន២២ល្វែងរួចមកហើយ។
និងជាជំហានបន្ទាប់និងត្រូវសាងសង់នៅតាមបណ្រោយផ្លូវ៥៩៨ គ្រោងនិងចាប់ផ្តើមសាងសង់ផ្សារទំនើប អគាការិយាល័យកំពស់៣២ជាន់ និងខុនដូ៥អាគាទៀតដែលមានកំពស់២៨ជាន់។
លោក ឈុន ហេងឡេង បានបន្តទៀតថា មកដល់ពេលនេះសម្រាប់អតិថិជនដែលបានគាំទ្រ និងទិញផ្ទះវីឡាមានចំនួន២៦វីឡា និងផ្ទះល្វែងបាន៤ល្វែងហើយ ។
លោកបានបញ្ជាក់ថា ចំណុចសំខាន់ដែលលោកចាប់អារម្មណ៍អភិវឌ្ឍន៍ក្នុងតំបន់នេះដោយមើលឃើញថាទីតាំងនេះជាទីប្រជុំជនថ្មីមានប្រជាជនរស់នៅច្រើន ជាកន្លែងអភិវឌ្ឍន៍ មានផ្សាទំនើប មានក្រសួងស្ថាប័នរដ្ឋជានានាជាច្រើនផងដែរ។
“វីឡា DragonLandសំរាប់សមាជិកនៃវរជន”
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]