ភ្នំពេញ៖ បវរកញ្ញាលំដាប់រងទី៣ក្នុងកម្មវិធី Miss Preteen International Cambodia 2022 កញ្ញា គង់ ច័ន្ទណារីយ៉ា បច្ចុប្បន្នកាន់តែមានសន្ទុះនៃការគាំទ្រច្រើនពីសំណាក់មហាជនគួរឲ្យ សម្គាល់។ លើសពីនេះទៅទៀត បន្ទាប់ពីគ្រងតំណែងមួយរយៈរួចមក នាងទទួលបានការងារជាច្រើនក្នុងវិស័យសិល្បៈ។ 

ពិតណាស់ បើទោះបីកញ្ញា គង់ ច័ន្ទណារីយ៉ា ទើបតែឈានជើងចូលវិថីសិល្បៈ ប៉ុន្តែនាងអាចទទួលបានបទពិសោធន៍ច្រើនតាមរយៈការងារផងដែរ។ មួយវិញទៀត ទន្ទឹមនឹងទទួលបានការងារច្រើន ក៏ដោយសារតែនាងមានទាំងសមត្ថភាព រួមទាំងរូបសម្រស់ស្រស់ស្អាតយ៉ាងទាក់ទាញផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ប្រិយមិត្តធ្លាប់បានឃើញជាច្រើនដងរួចមកហើយពីលំដាប់រងទី៣ Miss Preteen International Cambodia 2022 ថតស្លៀកឈុតបុរាណយ៉ាងប្រណីតនោះ។ ប៉ុន្តែរូបភាពថ្មីដែលនាងទើបតែបង្ហោះ ស្លៀកជាមួយនឹងឈុតបុរាណប៉ុន្មានឈុតថ្មីនេះឃើញថានាងមានភាពលេចធ្លោ ស្រស់ស្អាត ហើយសមសួនខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ ក្រោយហ្វេនបានឃើញរូបនេះរួច ពួកគេបានសរសើរពីសម្រស់នាងគ្រប់ៗគ្នាតែម្ដង៕ 

ប្រភពរូបភាព៖ មយូរ៉ាហ្គោល សំអាងការ

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា គង់ ច័ន្ទណារីយ៉ា
កញ្ញា គង់ ច័ន្ទណារីយ៉ា
កញ្ញា គង់ ច័ន្ទណារីយ៉ា
កញ្ញា គង់ ច័ន្ទណារីយ៉ា
កញ្ញា គង់ ច័ន្ទណារីយ៉ា
កញ្ញា គង់ ច័ន្ទណារីយ៉ា
កញ្ញា គង់ ច័ន្ទណារីយ៉ា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]