ភ្នំពេញ៖ កាលពីយប់មិញ វេលាម៉ោង ១១និង៥០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ មានអគ្គិភ័យបានឆាបឆេះផ្ទះស្តុកអំពូលភ្លើង LED មួយកន្លែង បានបំផ្លាញសម្ភារៈអស់ទាំងស្រុង ដែលបានកើតឡើងនៅស្ថិតនៅត្រង់ចំណុចផ្ទះលេខ១៥៣០ បណ្តោយផ្លូវទ្រុងមាន់ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភព ដដែលបានបន្តទៀតថា លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានអគ្គិភ័យកំពុងឆាបឆេះផ្ទះស្តុកអំពូលភ្លើង LED មួយកន្លែង ភ្លាមៗនោះ ក៏បានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គ្រប់គោលដៅទាំងអស់ ដើម្បីចេញជួយអន្តរាគមន៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយនឹងក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញរបស់យើង លំបាកក្នុងការជួយអន្តរាគមន៍ ឲ្យទាន់ពេលវេលា ដោយសារតែទីតាំងខាងលើផ្លូវចូល មានការតូចចង្អៀត ជាហេតុពិបាក ក្នុងការឲ្យរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ ហើយអណ្ដាតភ្លើងឆាបឆេះ លឿនយ៉ាងសន្ធោសន្ធៅ។
តែទោះបីជាយ៉ាងណា ក៏កម្លាំងជំនាញរបស់យើង នៅតែប្រឹងប្រែងជួយអន្តរាគមន៍ជានិច្ច ដើម្បីកុំឲ្យមានឆ្លងរាលដាលដល់ផ្ទះផ្សេងទៀត របស់បងប្អូនប្រជាពលរដ្ឋ។
ទៀតសោត ក្នុងរង្វង់ប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចរបស់យើង បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ក្នុងនោះរួមមានរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យរាជធានីភ្នំពេញ ចំនួន ១៨គ្រឿង ប្រើប្រាស់ទឹកអស់ ៥៤ឡាន ស្មើរនឹង ២៣៦ម៉ែត្រគូប និងរថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើរនឹង ១២ម៉ែត្រគូប ទើបបាញ់ពន្លត់ជាស្ថាពរនៅវេលាម៉ោង ១ និង ៣៥ នាទីយប់រំលងអាធ្រាតនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំដដែរ។
លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះផ្ទះស្តុកអំពូលភ្លើង LED និងសម្ភារៈខូចខាតអស់ទាំងស្រុង ដែលមានទំហំ (៥ម៉ែត្រ x ១៤ម៉ែត្រ) សាងសង់អំពីថ្មបេតុង ។ ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ។
សូមបញ្ជាក់ផងដែរថា ចំពោះប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ បានបណ្តាលឲ្យលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដួលក្នុងពេលជួយសង្គ្រោះប្រជាពលរដ្ឋ ដោយសារតែស្រូបផ្សែងពុល នៃអគ្គិភ័យ ដែលបានឆាបឆេះផ្ទះស្តុកអំពូលភ្លើង LED ជាប្រភេទសូឡា បណ្តាលឲ្យចេញសារធាតុពុលមកខាងក្រៅ និងបានធ្វើឲ្យមន្ត្រីជំនាញមួយចំនួនទៀតឈ្លក់ផ្សែងពុលនោះ បើទោះបីជាបានប្រើប្រាស់នូវបំពុងខ្យល់អុកស៊ីសែន ដែលហៅកាត់ថា (SCBA) ក៏ដោយ។
ក្រោយពីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានជួលនៅក្នុងពេលប្រតិបត្តិការនោះ ក្រុមមន្ត្រីជំនាញបានជួយសង្គ្រោះយកចេញពី ខាងក្នុងមកដាក់នៅខាងក្រៅ និងបានទាក់ទងទៅ រថយន្តសង្គ្រោះបន្ទាន់មកធ្វើការជួយសង្គ្រោះ ដើម្បីយកទៅកាន់មន្ទីរពេទ្យផងដែរ៕
ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]