ភ្នំពេញ៖ បម្រែបម្រួលឥតឈប់ឈរនៃសណ្ឋាន និងពណ៌លាមករបស់ទារក និងកុមារអាចថាជាក្ដីកង្វល់ដ៏ធំសម្រាប់ប៉ាម៉ាក់ ពិសេសលើប៉ាម៉ាក់ថ្មីថ្មោងក្នុងការបែងចែងថាកូនគាត់បន្ទោរបង់ធម្មតា ឬកំពុងមានបញ្ហា។ ក្នុងនោះដែរ ទល់លាមកជាវិបត្តិមួយដែលងាយនឹងកើតមានមែនទែនលើកុមារតូចៗ ក្នុងករណីដែលម៉ាក់ប៉ាថែទាំគាត់ពុំបានត្រឹមត្រូវ។
ខាងក្រោមនេះជាបណ្ដុំរោគសញ្ញា មូលហេតុ និងដំណោះស្រាយលើក្មេងដែលមានបញ្ហាទល់លាមក៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបណ្ដុំរោគសញ្ញាបញ្ជាក់ថាក្មេងមានបញ្ហាទល់លាមក
- លាមកខុសប្លែកពីធម្មតា៖ រឹង ឬស្ងួតជាងមុន ពេលខ្លះអាចជាដុំធំ តូច ឬទ្រវែងស្ងួត
- ពិបាកជុះខ្លាំង
- ឈឺពោះ ហើមពោះ ផោមញឹកញាប់
- ឈឺចុកចាប់ និងស្រែកយំពេលជុះម្ដងៗ
- បន្ទោរបង់តិចជាងធម្មតា ឬ ២ ទៅ ៣ដងក្នុងមួយសប្ដាហ៍
- ខោក្មេងមានសើម ឬប្រលាក់លាមកតិចតួច
- លាមកប្រែជាខ្មៅ ឬប្ដូរជាពណ៌ក្រហម ឬពណ៌សប្រផេះ (ធ្ងន់ធ្ងរ)
“ករណីខ្លះ ក្មេងជុះហើយមុខប្រែជាក្រហម ថ្ងូរ ប្រឹងជុះខ្លាំង តែលាមកទន់ និងជុះធម្មតា ដូចទម្លាប់រាល់ដង នោះមិនមែនជាសញ្ញានៃការទល់លាមកទេ”។
មូលហេតុបង្កឱ្យក្មេងទល់លាមក
ពិតណាស់! មានកត្តាជាច្រើនដែលអាចបង្កឱ្យក្មេងទល់លាមក រួមមាន៖
- ការញ៉ាំទឹក ឬទឹកដោះពុំបានគ្រប់គ្រាន់
- ការផ្លាស់ប្ដូរពីការញ៉ាំទឹកដោះទៅជាការញ៉ាំបបរ
- បៅទឹកដោះ ឬញ៉ាំអាហារដែលពុំសូវមានជាតិសរសៃ
- ជាក្មេងបៅម្សៅទឹកដោះដែលមានប្រូតេអ៊ីនពិបាកកិនរំលាយ
- ញ៉ាំអាហារដែលមិនសូវសម្បូរជីវជាតិចិញ្ចឹម (ឧ. ញ៉ាំបបរជាមួយតែត្រីងៀត ឬទឹកស៊ីអុីវ)
- ក្មេងដែលឈឺបត់ជើងតែពុំព្រមទៅជុះ
- ប្ដូរទម្លាប់នៃការបន្ទោរបង់ (ពីជុះលើខោទឹកនោមទៅជាការជុះលើកន្ថោរ)
- ឧស្សាហ៍ធ្វើដំណើរ ឬស្ថិតនៅអាកាសធាតុក្ដៅស្អុះស្អាប់
- ក្មេងដែលមានវិបត្តិសុខភាព ឧ. ស្ទះពោះវៀន ឬខ្សោយពោះវៀន
- ញ៉ាំថ្នាំជាតិដែកជាដើម។
ដំណោះស្រាយលើក្មេងទល់លាមក
ក្នុងករណីដែលក្មេងទើបតែមានវិបត្តិទល់លាមក និងជាទល់លាមកក្នុងកម្រិតស្រាលដែលមិនមានសញ្ញាគ្រោះថ្នាក់ណាមួយដូចជាលាមកខ្មៅ លាមកលាយឈាម ឫ លាមកប្ដូរជាពណ៌ស ឫ ប្រផេះ ហើយមិនមែនជាការទល់លាមករ៉ាំរ៉ៃ លោកប៉ាអ្នកម៉ាក់អាចសាកល្បងដំណោះស្រាយដូចខាងក្រោម៖
- មានទម្លាប់ផ្ដល់អាហារសម្បូរជាតិសរសៃ ឬជាតិ Prebiotic
- ផ្ដល់ទឹក និងទឹកដោះឱ្យបានគ្រប់គ្រាន់
- ម៉ាស្សាថ្នមៗលើពោះក្មេងជារាងទ្រនិចនាឡិកា ឬគូចខ្យង និងរុញជើងគាត់ទៅមុខទៅក្រោយថ្នមៗឱ្យបាន១០ទៅ១៥នាទីជារៀងរាល់ថ្ងៃ
- ទម្លាប់ហៅក្មេងបត់ជើងរៀងរាល់ព្រឹក
- ងូតទឹកក្ដៅឧណ្ឌៗដែលជួយឱ្យចលនាពោះវៀនដំណើរការបានល្អ
- ក្នុងករណីក្មេងបៅទឹកដោះគោ សូមជ្រើសរើសម្សៅទឹកដោះគោណាដែលមានកម្រិតប្រូតេអុីនស្របតាមវ័យរបស់ក្មេង និងជាប្រភេទម្សៅទឹកដោះគោដែលបន្ថែមជាតិសរសៃ Prebiotics និងពពួក AMF (Anydrous Milk Fat)។
សូមណែនាំនូវរូបមន្តទឹកដោះគោម្សៅលំដាប់ខ្ពស់ និងពិសេសជាងគេជាប់លេខ១ពីប្រទេសស្វីសគឺ Bimbosan Super Premium៖
- Bimbosan Super Premium ជាទឹកដោះគោម្សៅដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានបន្ថែមនូវខ្លាញ់ទឹកដោះ AMF ជួយដល់ការស្រូបយកជីវជាតិ និង ជួយឱ្យលាមកក្មេងទន់ងាយស្រួលក្នុងបន្ទោរបង់
- មានជាតិសរសៃ GOS ខ្ពស់ដែលជម្រុញការលូតលាស់បាក់តេរីល្អៗក្នុងពោះវៀន និងជួយឱ្យក្មេងបន្ទោរបង់បានទៀងទាត់
- ជាទឹកដោះគោម្សៅបានបន្ទាបប្រូតេអ៊ីនស្របតាមវ័យកុមារដែលផ្ដល់ភាពងាយស្រួលដល់ប្រព័ន្ធរំលាយអាហារក្មេងក្នុងការកិនបំបែក។
ព័ត៌មានបន្ថែម៖ BimbosanCambodia, www.bimbosankh.com, www.bimbosan.ch/en, www.hochdorf.com/en
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]