ចិន៖ កាលពីថ្មីៗ នេះ ប្រទេសចិនតាមសេចក្តីរាយការណ៍ តាមវេបសាយក្នុងស្រុក បានលើកឡើងថា អាយដលតារាប្រុសចិន ដែលមានវ័យក្មេង និងរូបរាងល្អស្អាត ដូចជា Yang Yang និង Lay Zhang ហាមប្រាម មិនអនុញ្ញាត្ត សម្តែងជាតួអង្គបែបយោធាក្នុងរឿងភាគ ក៏ដូចជាខ្សែភាគយន្ត។
យ៉ាងណាមិញ វាជាការរឹតត្បិតថ្មីមួយផ្សេង ក្នុងឆ្នាំ ២០២២ ក្នុងចំណោមការរឹតត្បិតថ្មីជាច្រើន ដែលរដ្ឋាភិបាលចិនត្រូវបានគេចោទ ក៏ដូចជា បានកំណត់ អនុវត្តលើរឿងភាគចិន ដែលធ្វើការកំណែកែប្រែ ឲ្យក្នុងវិស័យភាគយន្តមានការប្រសើរឡើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៀត តារាសម្ដែង ដែលទទួលបានតួនាទីបែបនេះ ក៏ត្រូវទទួលការហ្វឹកហ្វឺនកងទ័ពរយៈពេល ១៥ ថ្ងៃ ចាប់ពីពេលនេះទៅ មិនថាសំលៀកបំពាក់ និងការតុបតែងខ្លួនក្នុងរឿងភាគ គួរតែត្រូវគ្នានឹងសម័យកាលដែលត្រូវបានកំណត់។
ទៀតសោត តារាប្រុសដែលទទួលការវះកាត់កែសម្ផស្ស ការកែប្រែសោភ័ណភាព តាមរយៈការកាត់តក្រោមរូបភាព នានា ឲ្យម៉ត់រលោត និងការផាត់មុខក្រាស់ពេក ដែលធ្វើឱ្យតារាប្រុស មើលទៅដូចជាស្រី ក៏មិនត្រូវបានអនុញ្ញាតផងដែរ៕
ប្រភព៖ headtopics
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]