ហុងកុង៖ ថ្មីៗនេះ តាមរយៈសារព័ត៌មាន HK01 បានលើកឡើងពី មហាសេដ្ឋី លោក Li Zekai ដែលបាននិយាយថា ខ្លួនបានទៅមន្ទីរពេទ្យ ដើម្បីពិនិត្យមើលស្ថានភាពសុខភាពរបស់អ្នករាំ Li Qiyan ហៅ Ah Mo ដែលបានរង.រ.បួ.សធ្ង.ន់ក្នុងឧប្បត្តិហេតុធ្លា.ក់.អេក្រង់ LED ទម្ងន់ ៦០០ គីឡូក្រាម និងបានសម្ដែងក្ដីព្រួយបារម្ភចំពោះលោក លី ខៃងុន ផងដែរ។
នៅក្នុងនោះដែរ មហាសេដ្ឋីរូបនេះ បាននិយាយថា លោកនឹងរួមដំណើរ ជាមួយនឹងអ្នករាំម្នាក់នេះ និងក្រុមគ្រួសារ នៅក្នុងដំណើរការសង្គ្រោះពីគ្រោះ.ថ្នា.ក់ ព្រមទាំងបានទាក់ទងក្រុមគ្រូពេទ្យគ្រប់ទីកន្លែង ដើម្បីរកវិធីព្យាបាល ជួយដល់ Ah Mo ឱ្យមានចលនាឡើងវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ មហាសេដ្ឋីហុងកុងរូបនេះ ថែមទាំងបានប្រកាសបង់ថ្លៃព្យាបាលទាំងអស់ ចំពោះ Ah Mo និងឧបត្ថម្ភប្រាក់ចំនួន ១០ លានដុល្លារហុងកុង (ប្រហែល១,២ លានដុល្លារ) សម្រាប់គ្រួសាររបស់ តារាប្រុសរូបនេះផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]