បរទេស៖ អ្នកស្រី MacKenzie Scott អតីតភរិយារបស់ស្ថាបនិក Amazon លោក Jeff Bezos ត្រូវបានគេរាយការណ៍មកថា បានបរិច្ចាគផ្ទះនៅតំបន់ Beverly Hills ចំនួនពីរ មានតម្លៃស្មើទៅនឹងទឹកប្រាក់សរុប ៥៥ លានដុល្លារ។

តាមរយៈការចែកចាយ បានមកពីប្រមូលនិធិសហគមន៍កាលីហ្វ័រញ៉ា មិនរកប្រាក់ចំណេញ (CCF) បានប្រកាសកាលពីខែមុនថា ស្រ្តីរូបនេះ កំពុងតែបោះចោល ទៅនឹងលំនៅដ្ឋានដែលរស់នៅជាមួយ នឹងអតីតគ្រួសាររបស់អ្នកស្ត្រី ចំនួនពីរដែលមានតម្លៃ ៥៥ លានដុល្លារ នេះបើយោងតាមកាសែត New York Post បានចេញផ្សាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកនិពន្ធប្រលោមលោក បានក្លាយជាម្ចាស់វិមានតែមួយគត់ ហេតុដូច្នេះវាមិនមានផលវិបាកឡើងក្នុងការសម្រេចចិត្តក្នុងការលក់អចលនទ្រព្យនេះ បន្ទាប់ពីការលែងលះរបស់អ្នកស្រីក្នុងឆ្នាំ ២០១៩ ពីលោក Bezos បន្ទាប់ពីពួកគេបានរៀបការ អស់រយៈពេល ២៥ ឆ្នាំ។

គួររំលឹកផងដែរ ពួកគេបានទិញលំនៅដ្ឋានដំបូងក្នុងឆ្នាំ ២០០៧ ក្នុងតម្លៃ ២៤.៤៥ លានដុល្លារ។ អចលនទ្រព្យនេះស្ថិតនៅលើផ្ទៃដីទំហំ ២ ហិចតា ដោយផ្ទះនេះត្រូវបានសាងសង់ក្នុងរចនាប័ទ្មអេស្ប៉ាញ និងដំណើរការដោយបន្ទះស្រូបពន្លឺព្រះអាទិត្យ។ លំនៅដ្ឋានទំហំ ១២,០០០ ហ្វីតការ៉េ (១,១១៥ ម៉ែត្រការ៉េ) រួមមានបន្ទប់គេង ៧ និងបន្ទប់ទឹកជាច្រើន។

ទៀតសោត ពួកគេបានទិញផ្ទះទីពីរក្នុងឆ្នាំ ២០១៧ ក្នុងតម្លៃ ១២.៩ លានដុល្លារ។ វាមានទំហំ ៤,៥០០ ហ្វីតការ៉េ (៤១៨ ម៉ែត្រការ៉េ) ដែលគេត្រូវបានដឹងថា ផ្ទះវីឡានៅ Beverly Hills លាតសន្ធឹង នៅលើផ្ទៃដីសរុប ៣.២៧ ហិចតា សរុបជាលក្ខណៈឯកជនយ៉ាងសុវត្ថិភាពបំផុត។ 

គួររំលឹកផងដែរថា ទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មានរបស់លោកស្រី Scott គឺ ៣៧ ពាន់លានដុល្លារ។ អ្នកស្រីកាន់កាប់ ៤ ភាគរយនៃក្រុមហ៊ុន Amazon បន្ទាប់ពីលក់ភាគហ៊ុនរបស់ក្រុមហ៊ុនចំនួន ៨.៥ ពាន់លានដុល្លារកាលពីដើមឆ្នាំនេះ។ រហូតមកដល់ពេលនេះ នាងបានបរិច្ចាគប្រាក់ជាង ១២ ពាន់លានដុល្លារដល់កម្មវិធីសប្បុរសធម៌ និងអង្គនានាទៀតផង៕

ប្រភព៖ yahoo

សូមទស្សនារូបភាពខាងក្រោម៖

លោក Jeff Bezos និងអតីតភរិយា
អតីតភរិយា របស់លោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]