ថៃ៖ អាចនិយាយបានថា ក្រៅពីទេពកោសល្យហើយនោះ តារាសម្ដែងស្រី Aff Taksaorn គឺជាសិល្បការិនីកំពូលសម្រស់ម្នាក់ក្នុងចំណោមតារាល្បីៗជាច្រើន បើទោះបីជារូបនាងហាក់មិនសូវជាលេងខ្លួនបែបស៊ិ.ច.ស៊ីអង្រួនចិត្តអ្វីក៏ដោយ។

ផ្ទុយទៅវិញ ការបង្ហាញរបស់តារាស្រី ដែលជាអ្នកម្ដាយកូនមួយរូបនេះ ជាទូទៅ គឺជាមានភាពសាមញ្ញ ប៉ុន្តែពោរពេញទៅដោយភាពទាក់ទាញព្រមជាមួយនឹងសម្រស់ដ៏ផូរផង់របស់នាង។ ដោយឡែក ថ្មីៗនេះវិញ Aff បានបង្កភាពភ្ញាក់ផ្អើល នៅពេលដែលបានមកជាមួយនឹង​ឈុត​ដ៏​ឡូយ​ ពាក់អាវសស្លៀកសំពត់ ឈរបញ្ចេញស្នាមញញឹមដ៏គួរឲ្យគយគន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះគឺជាការបញ្ចេញសម្រស់របស់ Aff ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះមិនត្រឹមតែធ្វើឲ្យហ្វេនៗបានឃើញពីភាពស្រស់ស្អាតទៅលើរូបរាងរបស់នាងនោះទេ តែក្រឡេកមកមើលពីសម្រស់មុខមាត់វិញ តារាស្រីរូបនេះ នៅតែក្មេងខ្ញង់ស្អាតគួរឲ្យស្រលាញ់ ក្នុងវ័យ ៤១ឆ្នាំ ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Aff
Aff
Aff
Aff
Aff
Aff
Aff
Aff
Aff
Aff

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]