ម៉ាឡេស៊ី៖ អាចនិយាយបានថា បច្ចុប្បន្នកញ្ញា ប៉ាង ពេជ្ររចនា កំពុងនៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Asia Global 2022 នៅឯប្រទេសម៉ាឡេស៉ី។ ពិតណាស់ នាងចេញទៅប្រកួតតាំងពីថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២២។ ដោយបវរកញ្ញាកម្ពុជារូបនេះនាងទើបតែមានវ័យ១៨ឆ្នាំ ប៉ុន្តែមានក្លាហាន និងភាពជឿម្ដង។ 

ជាមួយគ្នានេះដែរ ស្របពេលនៅប្រកួតជាមួយកម្មវិធី ក្នុងនាមជា Miss Asia Global Cambodia 2022 ពីមួយថ្ងៃទៅមួយថ្ងៃ កញ្ញាប៉ាង ពេជ្ររចនា បានរៀបចំខ្លួនយ៉ាងសមរម្យ មើលទៅមានភាពទាក់ទាញ ហើយលេចធ្លោមិនចាញ់បេក្ខភាពមកពីបណ្ដាប្រទេសផ្សេងៗឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើយើងក្រឡេកមើលរូបភាពកញ្ញា ប៉ាង ពេជ្ររចនា ដែលបានថតរូបជុំគ្នាជាមួយបេក្ខភាពដទៃផ្សេងទៀត ឃើញថាមានភាពរីករាយ និងជិតស្និទ្ធនឹងគ្នាតែម្ដង។ គួរបញ្ជាក់ផងដែរថា ថ្ងៃប្រកួតផ្ដាច់ព្រ័តនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០២២នេះ៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា និងបេក្ខភាពមកពីប្រទេសផ្សេងៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]