ថៃ៖ ទឹកជំនន់ ដែលបណ្តាលឲ្យទឹកភ្លៀង បានបង្កឱ្យជន់លិចផ្លូវជាច្រើនក្នុងទីក្រុងបាងកក នៅល្ងាចថ្ងៃចន្ទ ដោយមានការព្យាករណ៍អាកាសធាតុថានឹង មានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេស រហូតដល់ថ្ងៃអាទិត្យ ដោយនៅវេលាម៉ោង៥ល្ងាច ទឹកជន់លិច បានលោតដល់ប្រហែល២៤សង់ទីម៉ែត្រ ទៅតាមដងផ្លូវ។

នេះបើយោងតាមសេចក្តីរាយការណ៍ របស់បណ្តាញសារព័ត៌មាន Bangkok Post ទឹកដែលបានជន់លិចលើដងផ្លូវក្នុងទីក្រុងបាងកកកនោះគឺ សុទ្ធសឹងតែជាដងវិថី សំខាន់ៗ ផ្លូវ Din Daeng  ផ្លូវ Sri Ayutthaya ផ្លូវ Thesaban Songkhro ផ្លូវ Sena Nikhom Ratchada-Lat Phrao​ ផ្លូវ Banthat ផ្លូវ Pradiphat 2 ផ្លូវ Inthamara 53 និង ផ្លូវ Sailom ដែលមានកម្ពស់ទឹកចន្លោះពី ១៥-២៤ សង់ទីម៉ែត្រ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយពឹងផ្អែកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ខ្យល់មូសុងវាយលុកលើភាគខាងជើង ទំនាបកណ្តាលផ្នែកខាងលើ ភាគឦសានផ្នែកខាងក្រោម និងខាងកើត នឹងនាំមកនូវភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងមានភ្លៀងធ្លាក់ខ្លាំង នៅតាមតំបន់មួយចំនួន នៅគ្រប់ដណ្តប់ទូទាំងប្រទេសថៃ រហូតដល់ថ្ងៃអាទិត្យដូច្នេះដែរ៕

ប្រភព៖ Bangkok Post

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]