បរទេស៖ តារាស្រីដ៏ល្បីកាលពីកំឡុងឆ្នាំ ២០០០ ត្រូវបានគេស្គាល់ថាជា Princess of Pop ឈ្មោះ Britney Spears ធ្លាប់បានត្រូវបានដឹងថា ប៊ិះនឹងបានក្លាយជាម្ចាស់ក្សត្រីនៃប្រទេសអង់គ្លេសទៅហើយ នេះបើតាម គេហទំព័រ Dailymail បានចេញផ្សាយ។

តាមរយៈប្រភពដដែល តារាចំរៀងជនជាតិអាមេរិកអាយុ ៤០ ឆ្នាំ ទំនងជាបានចែករំលែក «ស្នេហាតាមអ៉ីនធឺណែត» ជាមួយព្រះអង្គម្ចាស់ William វ័យ ៤០ ឆ្នាំ កាលពេលពួកគេនៅកម្លោះក្រមុំ ប៉ុន្តែអ្វីៗ គ្រប់យ៉ាងបានស្រពិចស្រពិល ក្រោយពួកគេស្ទើរតែនឹងបានណាត់ជួបគ្នាទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រលប់ទៅឆ្នាំ ២០០២ Britney បានប្រាប់អ្នករៀបចំកម្មវិធី Talkshow លោក Frank Skinner ថានាងបានជជែកជាមួយរដ្ឋមន្រ្តី Cambridge តាមរយៈអ៊ីមែល ហើយថែមទាំងបានអញ្ជើញឱ្យ ទៅពិសារអាហារពេលល្ងាចនៅពេលនាងកំពុងធ្វើដំណើរកម្សាន្តនៅចក្រភពអង់គ្លេស។ ដោយកាលនោះ Britney ពិតជាល្បីខ្លាំង បន្ទាប់ពីការចេញផ្សាយបទចម្រៀង «Baby One More Time» និង Oops! I did it again»។

យ៉ងណាមិញ វាគួរឱ្យពិតជាសោកស្តាយ ឱកាសរបស់ Britney ក្នុងការគ្រងរាជសម្បត្តិ ម្ចាស់បេះដូង ព្រះរាជបុត្រដ៏ស្រស់សង្ហា នឹងក្លាយជាមហាក្សត្រីត្រូវបានបាត់បង់នៅពេលដែលពួកគេមិនបានជួបគ្នាក្រោយពីបានប៉ុនប៉ង ធ្វើការណាត់ជួបគ្នា ជាច្រើនលើកច្រើនសារ។ នេះបើយោង តាម Britney បាន​និយាយ​ថា៖

Britney

យ៉ាងណាមិញ ក្រោយពីរឿងនេះ បានកើតឡើង ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាតាមអ៉ីនធឺណែតរវាងអ្នកទាំងពីរបានផ្ទុះឡើងអស់ជាច្រើនខែ មុនការសម្ភាសន៍របស់ Britney ប៉ុន្តែ វាតែងតែត្រូវបានបដិសេធដោយរាជ្យវាំង Buckingham នៃរឿងរ៉ាវស្រពិចស្រពិលមួយនេះ។

ទោះជាយ៉ាងណា ប្រហែលជាមានការសន្ទនាគ្នាតាមទូរស័ព្ទ ប៉ុន្តែគេមិនប្រាកដថា ពួកគេពិតជាអាចបានជួបគ្នានោះក្នុងអំឡុងពេលនោះបានទេ។ ទៀតសោត បានប៉ុន្មានឆ្នាំក្រោយមក ក្នុងឆ្នាំ ២០០៣ ព្រះរាជបុត្រ William បានចាប់ផ្តើមណាត់ជួបភរិយារបស់ទ្រង់ Kate Middleton ។ ទន្ទឹមនឹងនេះ Britney ក៏បានចែកផ្លូវពី Justin Timberlake នៅចុងឆ្នាំ ២០០២ ផងដែរ៕

ប្រភព៖ Dailymail

សូមទស្សនារូបភាពខាងក្រោម៖

Britney
ព្រះរាជបុត្រ William
Britney កាលពីឆ្នាំ ២០០០

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]