សេអ៊ូល៖ កាលពីថ្ងៃមុន Rosé សមាជិកក្រុម BLACKPINK បានស្វាគមន៍អ្នកគាំទ្រ សម្រាប់ថ្ងៃឈប់សម្រាក Chuseok តាមរយៈបណ្តាញសង្គមរបស់នាង ដែលនៅថ្ងៃនោះ រូបនាងបានបង្ហោះរូបថតជាបន្តបន្ទាប់នៅលើ Instagram របស់នាងជាមួយឆ្កែចិញ្ចឹមមានឈ្មោះថា Hank ។

នៅក្នុងរូបថតនោះ Rosé ត្រូវបានគេឃើញដេកយ៉ាងស្រួល នៅលើសាឡុងជាមួយឆ្កែចិញ្ចឹមរបស់នាង ហើយចំណាយពេលសម្រាកលំហែកាយនៅផ្ទះ។ ជាពិសេស អ្នកគាំទ្រ និងអ្នកនិយមលេងអ៉ីនធើណែតជាច្រើនបានកត់សម្គាល់ឃើញ ទិដ្ឋភាពដ៏ស្រស់ស្អាតនៅខាងក្រៅបង្អួចរបស់នាង ហើយបានប្រមូលផ្តុំការចាប់អារម្មណ៍របស់ពួកគេទៅកន្លែងដែលផ្ទះល្វែងរបស់ Rosé រស់នៅ ហើយមានតម្លៃប៉ុន្មាន?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត អ្នកនិយមលេងអ៉ីនធើណែត មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះផ្ទៃមេឃបើកចំហស្រឡះ ឡើងធំគ្មានសំណង់អគារផ្សេង ដែលត្រូវបានគេមើលឃើញពីបង្អួចរបស់ Rosé ហើយឆ្ងល់ថា តើទិដ្ឋភាពបែបនេះអាចមើលឃើញពីទីក្រុងសេអ៊ូលនៅឯណា?

យ៉ាងណាមិញ តាមប្រភពមួយបានទម្លាយថា វាជាផ្ទះជាន់ខ្ពស់ Yongsan Prugio Summit នៅក្នុងអគារខ្ពស់ដែលមានតម្លៃប្រហែល ៦.៨ លានដុល្លារ ដែលគេបានគិតថា តារាស្រីរូបនេះ បានទិញ ក្រោមឈ្មោះឪពុកម្តាយរបស់នាង ប្រសិនបើវាត្រូវបានទិញក្រោមឈ្មោះរបស់នាង នោះនឹងត្រូវបានរាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។

អ្វីដែលភ្ញាក់ផ្អើលនោះ គ្រាន់តែការថែទាំ ប្រចាំខែរបស់អគារ នៃផ្ទះមួយនេះ មានតម្លៃ ១.៣០ លានវ៉ុន (ប្រហែលទៅនឹង ៩៣៣ ដុល្លារ) ដែលស្ទើរតែជាការចំណាយលើការរស់នៅប្រចាំខែ របស់មនុស្សធម្មតាម្នាក់តែប៉ុណ្ណោះ ហេតុដុច្នេះ នេះបញ្ជាក់ឃើញថា តារាស្រីរស់នៅជីវិតបែបហាយសូរ ដ៏សំបូរបែបមិនធម្មតានោះទេ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Rosé
Rosé
Rosé

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]