​បន្ទាយមានជ័យ​៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរលេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការ វរសេនាតូចលេខ៥១៣ ចុះជួយប្រមូលផលស្រូវជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតនៅភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ។

​ការចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋនៅពេលនេះ មិនមែនជាលើកទី១នោះទេ អង្គភាពតែងចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិផ្សេងៗ ផ្សាភ្ជាប់រវាងកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅជុំវិញភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង​នៅថ្ងៃទី១៣ កម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានជួយប្រមូលផលស្រូវប្រជាពលរដ្ឋសម្រេចលទ្ធផលលើទំហំដី ចំនួន ១,៥ ហិកតា ប្រជាពលរដ្ឋមានការសប្បាយរីករាយ ត្រែកអរ និងអរគុណដល់កងកម្លាំងទាំងអស់ ដែលបានចុះជួយទាន់ពេវេលា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]