ភ្នំពេញ៖ កាលពីដើមឆ្នាំ ២០២២នេះ ក្រុមហ៊ុន Mediaload បានទិញសិទ្ធកម្មវិធី Miss Teen International Cambodia ដើម្បីបង្កើតនៅក្នុងប្រទេសកម្ពុជា សម្រាប់ការផ្ដល់ឱកាសឲ្យយុវតីដែលមានក្ដីស្រមៃចង់ក្លាយជាបវរកញ្ញាតំណាងឲ្យកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ។ 

ពិតណាស់ បើទោះបីកម្មវិធី Miss Teen International Cambodia ទើបធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ជាលើកដំដូង ប៉ុន្តែសន្ទុះនៃការគាំទ្រ មហាជនរពិតជាច្រើនស្ទើរនឹកស្មានមិនដល់។ ក្នុងនោះដែរឆ្នាំដំបូងពីកម្មវិធី រកឃើញបវរកញ្ញាយុវតីអន្តរជាតិកម្ពុជាចំនួនពីររូបដោយកញ្ញា ឌី បញ្ញាវិមាលា ជាម្ចាស់ជ័យលាភី MPIC 2021 និងកញ្ញា សុខ និដាណាត់ ជាម្ចាស់ជ័យលាភី MPIC 2022។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្មីៗនេះពីកម្មវិធី Miss Tee International Cambodia កំពុងបើកឱកាសថ្មីសម្រាប់បងប្អូន ចង់ដាក់ពាក្យចូលរួមប្រកួតនៅឆ្នាំ២០២៣។ បេក្ខនារីដែលមានបំនងចង់ដាក់ពាក្យចូលតាមរយៈប្រអប់សារក្នុងផេកផ្លូវការ Miss Teen International Cambodiaបាន។ 

គួរបញ្ជាក់ផងដែរថា ក្នុងវគ្គរូបថតនេះកម្មវិធី ជ្រើសរើសយក២៥០នាក់ប៉ុណ្ណោះ ហើយពេលនេះរកបានយុវតីចំនួន១០០នាក់ហើយ ដើម្បីត្រៀមខ្លួនទៅកាន់វគ្គសម្ភាសន៍បន្តទៀត៕  

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]