កម្សាន្ត៖ អាចនិយាយបានថា ក្នុងខែកញ្ញានេះជារដូវកាលបុណ្យភ្ជុំបិណ្ឌ ហើយភាគច្រើនគេឃើញនារីខ្មែរតែងស្លៀកសំពត់បត់អាវប៉ាក់ពណ៌សដើម្បីទៅវត្ត។ ក្នុងនោះដែរ ថ្មីៗនេះគេឃើញបវរកញ្ញាខ្មែរ៣រូប ដែលមានដូចជាកញ្ញា សុខ និដាណាត់ កញ្ញា ស៊នថាដាហ្សា និងកញ្ញា គង់ ច័ន្ទណារីយ៉ា ថតម៉ូតស្លៀកសម្លៀកបំពាក់ប្រពៃណីផងដែរ។
យ៉ាងណាមិញ ទន្ទឹមនឹងថតរូបស្លៀកឈុតប្រពៃណីដែលរចនាឡើងយ៉ាងស្អាតនោះ រឹតតែជួយបង្កើនសម្រស់កញ្ញាសុខ និដាណាត់កញ្ញា ស៊ន ថាដាហ្សា និងកញ្ញា គង់ ច័ន្ទណារីយ៉ា មានភាពលេចធ្លោ ស្រស់សោភាថែមមួយកម្រិតទៀត ជាពិសេសសាកសមជានារីខ្មែរពិតៗតែម្ដង។ ម្យ៉ាងវិញទៀត ការរៀបចំខ្លួនស្លៀកឈុតប្រពៃណីបែបនេះ ធ្វើឲ្យហ្វេនៗភ្លឹកនឹងសម្រស់អ្នកទាំងបីគ្រប់ៗគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា កញ្ញា សុខ និដាណាត់ ជាបវរកញ្ញា Miss Teen International Cambodia 2022 ហើយកញ្ញា ស៊ន ថាដាហ្សា ជាបវរកញ្ញា Miss Glam World Cambodia 2022 និងកញ្ញា គង់ ច័ន្ទណារីយ៉ា ជាបវរកញ្ញាលំដាប់រងទី៣ Miss Preteen International Cambodia 2022៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]