ខែ​នេះ ដូច​ពិបាក​មើល​ចិត្ត​មេឃ​ដល់​ហើយ! ពេល​ថ្ងៃ​ក្ដៅ​ចង់​ខ្លោច​ស្បែក តែ​ពេល​ល្ងាច​បែរ​ជា​ធ្លាក់​ភ្លៀង​វិញ។ ក្នុង​អាកាស​ធាតុ​បែប​នេះ អាច​ធ្វើ​ឲ្យ​គ្នា​យើង​មួយ​ចំនួន​ងាយ​នឹង​ឈឺ ពិសេស​អ្នក​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​ដូច​ក្មេងៗ​ជាដើម។ ពេល​ក្មេងៗ​ឈឺ​ពិបាក​ណាស់ អ៊ីចឹង​ម៉ាក់​ប៉ា​គួរ​តែ​ចេះ​តិចនិក​ថែ​សុខភាព​កូន​ក្នុង​អាកាស​ធាតុ​ពិបាក​ទាយ​ដឹង​បែប​នេះ។  

ដើម្បី​សុខភាព​កូន​តូច​ៗ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ពន្យល់​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខែ​ក្ដៅ​អា​អូន​ងាយ​ប្រឈម​នឹង​បញ្ហា​ខ្សោះ​ជាតិ​ទឹក ហើយ​បើ​ក្នុង​ខែ​ភ្លៀង ក្មេង​ៗ​ងាយ​កើត​ជំងឺ​ផ្ដាសាយ គ្រុន​ឈាម គ្រុនចាញ់ ឬ​រលាក​ក្រពះ​ពោះវៀន​ជាដើម។ ហេតុ​នេះ​ហើយ​ទើប​លោក​បាន​ណែនាំ​ឲ្យ​ម៉ាក់​ប៉ា​ការពារ​សុខភាព​ដោយ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • ពេល​មេឃ​ក្ដៅ៖ ឲ្យ​កូន​ញ៉ាំ​ទឹក​គ្រប់​គ្រាន់ ចៀសវាង​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ខ្លាំង ឬ​មាន​សារធាតុ​ហ្គាស (សូដា​កំប៉ុង ។ល។) ការពារ​ស្បែក​កូន​ដោយ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ឬ​ពាក់​អាវ​វែងៗ​ពេល​ចេញ​ក្រៅ ដើម្បី​ចៀស​វាង​កូន​រលាក​ស្បែក
  • ពេល​មេឃ​ភ្លៀង៖ ចៀស​ឲ្យ​កូន​ញ៉ាំ​អាហារ​តាម​ផ្លូវ រក​ទី​ជ្រក ឬ​ពាក់​អាវ​ភ្លៀង ពោល​គឺ​កុំ​ឲ្យ​អា​អូន​ត្រូវ​ទឹក​ភ្លៀង ដើម្បី​បង្ការ​ជំងឺ​ផ្ដាសាយ ឬ​គ្រុន​ក្ដៅ​ជាដើម។

បូក​ផ្សំ​នឹង​ការ​ថែ​ទាំ​ខាង​លើ​នេះ វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ទូទៅ​រូប​នេះ ក៏​បាន​ណែនាំ​វិធី​សាស្ត្រ​ផ្សេង​ៗ ក្នុង​ការ​ថែទាំ​សុខភាព​កូន​ដែរ​រួម​មាន៖

– ត្រូវចាក់វ៉ាក់សាំង– អនាម័យសុខភាពខ្ពស់– ប្រើប្រាស់ទឹកស្អាត– កុំទៅតំបន់ព្រៃ និងតំបន់ដែលមានជំងឺឆ្លង។

ក្រៅពី​នេះ ម៉ាក់ប៉ាគួរសម្អាតអនាម័យផ្ទះឲ្យបាន​ល្អ ពិសេស​ក្នុង​ខែ​ភ្លៀង ដើម្បី​បង្ការការកើតមូសខ្លា និងឲ្យ​កូនញ៉ាំអាហារក្តៅៗ ហើយមានជីវជាតិ និង​ឲ្យ​កូន​បញ្ចេញ​សកម្មភាព​រាងកាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ចំណុចសំខាន់

  • នៅ​ក្នុង​ខែ​ក្ដៅ​អា​អូន​ងាយ​ប្រឈម​នឹង​បញ្ហា​ខ្សោះ​ជាតិ​ទឹក ហើយ​បើ​ក្នុង​ខែ​ភ្លៀង ក្មេង​ៗ​ងាយ​កើត​ជំងឺ​ផ្ដាសាយ គ្រុន​ឈាម គ្រុនចាញ់ ឬ​រលាក​ក្រពះ​ពោះវៀន​ជាដើម។
  • តិចនិកថែសុខភាពកូនពេល​មេឃ​ក្ដៅ៖ ឲ្យ​កូន​ញ៉ាំ​ទឹក​គ្រប់​គ្រាន់ ចៀសវាង​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ខ្លាំង ឬ​មាន​សារធាតុ​ហ្គាស ការពារ​ស្បែក​កូន​ដោយ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ឬ​ពាក់​អាវ​វែងៗ​ពេល​ចេញ​ក្រៅ ដើម្បី​ចៀស​វាង​កូន​រលាក​ស្បែក។
  • តិចនិកថែសុខភាពកូនពេល​មេឃ​ភ្លៀង៖ ចៀស​ឲ្យ​កូន​ញ៉ាំ​អាហារ​តាម​ផ្លូវ រក​ទី​ជ្រក ឬ​ពាក់​អាវ​ភ្លៀង ពោល​គឺ​កុំ​ឲ្យ​អា​អូន​ត្រូវ​ទឹក​ភ្លៀង ដើម្បី​បង្ការ​ជំងឺ​ផ្ដាសាយ ឬ​គ្រុន​ក្ដៅ​ជាដើម។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]