កូរ៉េខាងត្បូង៖​ នៅថ្ងៃទី ១៣ ខែកញ្ញា គេហទំព័រ Allkpop បានរាយការណ៍ថា តារាចម្រៀងរ៉េប Loco បានប្រកាសរៀបការជាមួយមិត្តស្រីរបស់លោក អ្នកនៅខាងក្រៅឧស្សាហកម្មកម្សាន្ត បន្ទាប់ពីទំនាក់ទំនង អស់រយៈពេលពីរឆ្នាំ។

ជាក់ស្តែង តារារ៉េបប្រុស បាននិយាយថា មិត្តស្រីរបស់គាត់ក៏ជា គឺជាអ្នកជិតខាងនឹងគ្នា ដែលអ្នកទាំងពីរ បានធំធាត់នៅក្នុងសង្កាត់ជាមួយគ្នាតាំងពីក្មេង។ ពួកគេបានជួបគ្នាម្តងទៀតបន្ទាប់ពី Loco ត្រូវបានចេញពីជួរកងទ័ព ហ្វឹកហាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈប្រភពដដែលបានបន្តទៀតថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ពួកគេតែងតែគោរពការងាររបស់គ្នាទៅវិញទៅមក និងចែករំលែកពេលវេលារីករាយដ៏មានតម្លៃរវាងគ្នានឹងគ្នា តាមរយៈការបង្ហោះ នៅលើបណ្តាញសង្គមអ៉ីនស្តារក្រាម បានធ្វើឲ្យមហាជន បានចូលរួមអបអរ ក្នុងការប្រកាសដំណឹងមួយនេះ ថែមទាំងបានជូនពរអ្នកទាំងពីរថែមទៀត។

គួរឲ្យដឹងថា ឈ្មោះពិតរបស់ Loco គឺ Kwon Hyuk Woo កើតក្នុងឆ្នាំ ១៩៨៩ គាត់គឺជាតារារ៉េបដ៏ល្បីល្បាញនៅក្នុងប្រទេសកូរ៉េ ហើយបានធ្វើការជាមួយតារាល្បីៗដូចជា Hwasa Baekhyun Kang Daniel Jay Park និងមានតារាល្បីជាច្រើនទៀតផងដែរ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Loco
Loco

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]