បរទេស៖ និយាយបានថា ដោយសារតែមានរូបសម្រស់ ជាមួយនឹងស្ទាយ៍តែងខ្លួនយ៉ាងស្រស់ស្អាតហើយនោះ តារាចម្រៀង Rosé សមាជិកក្រុម BLACKPINK តែងតែត្រូវបានហ្វេនៗតាមដានជាប់ជានិច្ច លើរាល់សកម្មភាពផ្សេងៗ មិនថាជាការកម្សាន្ត ឬចូលរួមក្នុងកម្មវិធីឃោសនាធំៗឡើយ។

ជាពិសេស កាលពីថ្មីៗនេះ តារាចម្រៀងស្រីវ័យក្មេងរូបនេះ បានទាញយកចំណាប់អារម្មណ៍ពីបណ្ដាអ្នកគាំទ្រជាច្រើន នៅលើបណ្ដាញសង្គម នៅពេលដែលរូបភាពរបស់នាង មួយចំនួន ត្រូវបានបើកបង្ហាញឡើងដោយហ្វេនៗ ព្រមជាមួយនឹងវត្តមានភ្ញៀវកិត្តិយស ដែលបានចូលរួមនៅក្នុងកម្មវិធីនោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់នោះគឺ តាមរយៈរូបភាពទាំងនោះ ត្រូវបានហ្វេនៗយកចិត្តទុកដាក់ភ្លាមៗ នៅពេលដែលបានបង្ហាញឲ្យឃើញពីទិដ្ឋភាព និងការរៀបចំតុទទួលភ្ញៀវដើម្បីកម្សាន្ត ព្រមទាំងមានអាហារភេសជ្ជៈផ្សេងៗ ក៏ដូចជា ការស្លៀកពាក់របស់ភ្ញៀវដែលបានមកចូលរួមជាមួយគ្នានោះ មើលទៅគឺហាក់បីដូចជា កំពុងតែនៅក្នុងកម្មវិធីទទួលទានអាហារពេលល្ងាច ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាណាមួយ ដែលកំពុងតែរៀបចំពិធីថ្មីថ្មោង៕

ប្រភព៖ BLACKPINK-BLINK

សូមទស្សនារូបភាពខាងក្រោម៖ 

Rosé
Rosé
Rosé
Rosé
Rosé
Rosé
Rosé
Rosé
Rosé

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]