ថៃ៖ ថ្មីៗនេះ ស្រាប់តែមានរឿងរ៉ាវដែលហ្វេនៗកំពុងតែធ្វើការតាមដាន លើតារាសម្ដែងប្រុស Krating នៅពេលដែលមានទំព័រល្បីមួយបានទម្លាយថា តារាប្រុសរូបនេះ បានជាប់ពាក់ព័ន្ធ ជាមួយនឹងករណី Forex-3D ហើយថែមទាំងជាអ្នកវិនិយោគ និងជាបណ្ដាញដើម្បីបញ្ចុះបញ្ចូលតារាល្បីផ្សេងទៀត ឱ្យវិនិយោគជាមួយ ។
ដោយឡែក បន្ទាប់ពីទំព័រខាងលើ បានបញ្ចេញពីរឿងរ៉ាវពាក់ព័ន្ធនឹងតារាប្រុសរូបនេះ ក៏បានធ្វើឲ្យគ្រប់គ្នា មានការផ្ទុះសំណើច នៅក្នុងសង្គមអនឡាញទៅវិញ ដោយសារតែ បច្ចុប្បន្ននេះ តារាសម្ដែង Krating គឺជាតារាប្រុសមួយរូប ដែលត្រូវបានគេចាត់ទុកថា ជាតារាកំពុងរះនៅប៉ុស្ដិ៍លេខ៣ ព្រមទាំងមានរឿងភាគដែលកំពុងធ្វើការចាក់ផ្សាយ ក៏ដូចជាទទួលបានការឆ្លើយតបយ៉ាងល្អ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើក្រឡេកទៅមើល សកម្មភាពរបស់ តារាប្រុសរូបនេះវិញ បន្ទាប់ពីមានការលើកឡើងពីទំព័រនោះមក គេបានរកឃើញថា រូបលោកបានបង្ហោះរូបភាពផ្សព្វផ្សាយរឿង ដែលកំពុងចាក់ផ្សាយ នៅលើ Instagram ក្នុងពេលជាមួយគ្នា ដែលធ្វើឲ្យហ្វេនៗមានការតាមដានភ្លាមៗ ព្រមទាំង ចូលរួមបញ្ចេញមតិសួរនាំអំពីរឿងនេះ ដែលរួមមានទាំងការប្រើពាក្យអាក្រក់ និងខ្លះទៀតបានមកគាំទ្រ ដើម្បីចាំស្តាប់ការពិតពីបុគ្គលរូបនោះ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]