បរទេស៖ ថ្មីៗនេះ តារាចម្រៀងស្រី Selena Gomez កាន់តែមើលទៅមានភាពទាក់ទាញ ជាមួយនឹងរូបរាងដ៏ប្រណីតនៅក្នុងកម្មវិធី Emmy Awards ២០២២ នៅពេលស្លៀកសម្លៀកបំពាក់ស្ទាយ៍ដ៏លេចធ្លោ និងមានភាពទាន់សម័យក្នុងចំណោមតារាល្បីជាច្រើនទៀត។
យ៉ាងណាមិញ នៅក្នុងនោះដែរ តារាស្រីរូបនេះ ក៏បានធ្វើឲ្យមនុស្សជាច្រើន យកចិត្តទុកដាក់ភ្លាមៗ ទៅលើសកម្មភាព ដែលរូបនាងកំពុងតែធ្វើការតុបតែងខ្លួនយ៉ាងលម្អិត ដែលមានដូចជា ការតុបតែងមុខ គ្រឿងអលង្ការ និងម៉ូតសក់ដើម្បីបង្កើតរូបភាពគួរឲ្យចាប់អារម្មណ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស អ្នកតុបតែងខ្លួនម្នាក់របស់ Selena ក៏បានបង្ហាញថា គំនិតដើមរបស់ពួកគេ គឺបង្កើតរូបរាងមិនច្របូកច្របល់ ដោយរក្សាការតុបតែងមុខឱ្យសាមញ្ញ បង្ហាញពីស្បែកភ្លឺថ្លាទៀតផង។ លើសពីនេះ ម៉ូដសក់របស់នាង ក៏បានក្លាយជា រឿងដ៏សំខាន់មួយ ដើម្បីបំពេញរូបសម្រស់ ឲ្យទាន់សម័យ និងធ្វើឲ្យ Selena Gomez មានភាពឡូយឆើតឆាយ ព្រមជាមួយនឹងការ ជ្រើសរើសគ្រឿងអលង្កាត្បូងពណ៌បៃតង ដែលមើលទៅមានភាពសាកសម និងលេចធ្លោយ៉ាងខ្លាំង នៅពេលចូលរួមពិធី៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]