ភ្នំពេញ៖ ជាការពិត ដោយសារតែមានសមត្ថភាព នៅក្នុងវិស័យសិល្បៈចម្រៀង បច្ចុប្បន្ននេះ តារាចម្រៀងស្រីវ័យក្មេង កញ្ញា រ៉េត ស៊ូហ្សាណា កាន់តែទទួលបាននូវការពេញចិត្តពីសំណាក់ហ្វេនៗជាច្រើន ជាមួយនឹងបទចម្រៀងដ៏ពេញនិយមនិងត្រូវចិត្តអ្នកស្ដាប់យ៉ាងខ្លាំង ផងដែរ។
ជាក់ស្ដែង មិនត្រឹមតែមានឈ្មោះបោះសម្លេង នៅក្នុងការងារសិល្បៈតែប៉ុណ្ណោះទេ តារាស្រីរូបនេះ ក៏ត្រូវបានមហាជនជាច្រើនធ្វើការតាមដាន និងចាប់អារម្មណ៍ទៅលើ ការតុបតែងខ្លួននៅក្នុងជីវិតប្រចាំថ្ងៃ ដែលមានភាពលេចធ្លោ និងទាន់សម័យ ខណៈដែលពីមួយឈុតទៅមួយឈុតគឺ សុទ្ធសឹងតែមានភាពសាកសម បង្ហាញពីសម្រស់ល្អឥតខ្ចោះ ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត ថ្មីៗនេះ កញ្ញា រ៉េត ស៊ូហ្សាណា ក៏បានបញ្ចេញនូវរូបភាពរបស់ខ្លួនជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន ដោយនៅក្នុងនោះដែរ តារាស្រីរូបនេះ បានតុបតែងខ្លួនក្នុងស្ទាយ៍បែបយុវវ័យ ជាមួយនឹងខោសាច់គគី អាវវាលបញ្ចេញសាច់រឹបរាងពាក់កកណ្ដាលខ្លួន ឈរកាច់រាង បង្អួតសម្រស់ និងរាងកាយ បូករួមនឹងបង្កេះមួយក្តាប់ អមនឹងស្នាមសើចបន្ទាប់ពីពត់ធ្មេញហើយ កាន់តែអង្រួនចិត្តអ្នកទស្សនាជាច្រើន និងមិនអាចដកក្រសែភ្នែក ចេញពីភាពស្រស់ស្អាតរបស់នាង បានឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]