ហុងកុង៖ មហាសេដ្ឋីហុងកុង Richard Li បានសន្យាថានឹងបរិច្ចាគ ១០ លានដុល្លារហុងកុង (១.២៨ លានដុល្លារអាមេរិក ) ដល់អ្នករាំ Mo Li ដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរអំឡុងពេលការប្រគុំតន្ត្រីរបស់ក្រុម Mirror នៅ Hong Kong Coliseum កាលពីខែកក្កដា។

លើសពីនេះ លោក Richard ប្រធានក្រុមហ៊ុន PCCW ដែលជាក្រុមហ៊ុនមេរបស់អ្នករៀបចំការប្រគុំតន្ត្រី Mirror MakerVille បាននិយាយថា ក្រុមហ៊ុនក៏នឹងរ៉ាប់រងលើថ្លៃព្យាបាលរបស់ Mo ផងដែរ ក្រោយពីការប៉ះទង្គិចមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Richard បានចែករំលែកថា រូបលោកបានទៅសួរសុខទុក្ខ Mo នៅមន្ទីរពេទ្យកាលពីសប្តាហ៍មុន ហើយមានការសោកស្ដាយ ចំពោះការឈឺចាប់ដែលឧបទ្ទវហេតុបានបណ្តាលឱ្យ មានរឿងនឹកស្មានមិនដល់បែបនេះ។

ទៀតសោត ខណៈពេលដែលលោក ទទួលស្គាល់ថាជំនួយផ្នែកហិរញ្ញវត្ថុមិនអាចកាត់បន្ថយការឈឺចាប់របស់ពួកគេបាន រូបលោកសង្ឃឹមថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយពួកគេតាមគ្រប់មធ្យោបាយដែលអាចធ្វើបាន។

លោក​បាន​បន្ថែម​ថា ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​នឹង​ត្រូវ​បាន​ផ្តល់​ដល់​គ្រួសារ​ដោយ​មិន​គិត​ ពី​ការ​រក​ឃើញ​នៃ​ការ​ស៊ើបអង្កេត​របស់​ក្រុម​ការងារ​នោះ​ទេ។ ទែទោះជាយ៉ាងណាក៏ដោយ ឪពុករបស់ Mo បែរជាបាន «បដិសេធ» ការបរិច្ចាគមួយនេះ ចំពោះមូលហេតុរូបលោកមិនបានបញ្ចាក់នោះ ហើយក៏មិនយការផ្តល់ជំនួយផ្សេងទៀតឡើយ រហូតដល់ការស៊ើបអង្កេតបានបញ្ចប់។

គួរឲ្យដឹងថា អេក្រង់ LED ទម្ងន់ ៦០០ គីឡូក្រាមបានធ្លាក់លើអ្នករាំវ័យ ២៧ ឆ្នាំ នៅពេលដែលកំពុងសម្តែងនៅលើឆាកដោយបានបាក់ឆ្អឹងកងខ្នង មិនត្រឹមតែប៉ុណ្ណោះ មានហានិភ័យនៃការខ្វិនពីកចុះក្រោម ហើយគ្រូពេទ្យជឿថាមានឱកាស ៩៥ ភាគរយដែលឆ្អឹងខ្នង និងសរសៃប្រសាទរបស់លោក «មិនអាចជាសះស្បើយពេញលេញនោះទេ»៕

ប្រភព៖ https://www.8days.sg/

សូមទស្សនារូបភាពខាងក្រោម៖

Richard Li និង អ្នករាំម្នាក់ត្រូវ LED ធ្លាក់សង្កត់ 
Richard Li 
Mo Li និងក្រុមគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]