ហុងកុង៖ អាចនិយាយបាន តារាស្រី Gigi Lai ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​តារា​ម៉ូដែល​ដ៏​ស្រស់​ស្អាត​មួយរូប នៅក្នុង​ឧស្សាហកម្ម​កម្សាន្ត​ហុងកុង ព្រមទាំងមានភាពល្បីល្បាញនិងការគាំទ្រជាច្រើន ខណៈមកទល់នឹងពេលនេះ រូបនាងនៅតែមានការតាមដានពីទស្សនិកជនជាច្រើន ផងដែរ។

ដោយឡែក ថ្មីៗនេះ តាមទំព័រ HK01 បានបង្ហាញថា តារាស្រី Gigi Lai បានធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើល បន្ទាប់ពីរូបនាង បានបង្ហាញខ្លួនអង្គុយនៅក្នុងរទេះរុញតាមរយៈវីដេអូមួយ ទៀតផង។ យ៉ាងណាមិញ តារាស្រីរូបនេះ ក៏មិនបានបញ្ជាក់ពីមូលហេតុដែលនាំឱ្យនាងរ.ង.រ.បួ.សនោះទេ ប៉ុន្តែនាងបានត្រឹមតែចែករំលែកប្រាប់ ពីការប្រុងប្រយ័ត្ននៅពេលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ គេបានដឹងទៀតថា តារាសម្ដែងស្រីរូបនេះ ទើប​តែ​ត្រឡប់​មក​ពី​ដំណើរ​កម្សាន្ត​យ៉ាង​យូរ​នៅ​អឺរ៉ុប ព្រមទាំងជាប់​រវល់​នឹង​ការ​បើក​អាជីវកម្ម ដូច្នេះហើយ បើទោះបីជានាងមានរ.បួ.សក៏ពិតមែន ប៉ុន្តែនាងមិនបានសម្រាកនោះឡើយ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Gigi Lai
Gigi Lai
Gigi Lai
Gigi Lai
Gigi Lai
Gigi Lai
Gigi Lai
Gigi Lai
Gigi Lai

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]