ភ្នំពេញ៖ ពិតណាស់ កម្មវិធីប្រកួតបវរកញ្ញា Miss Teen International Cambodia បានបញ្ចប់នឹងរកឃើញម្ចាស់ជ័យលាភីTopកំពូលចំនួន៦រូប។ ក្នុងនោះដែរ លំដាប់រងមាន៤នាក់ និងជ័យលាភីឯកចំនួន២នាក់។ បើងាកមកមើលលំដាប់រងទី២ គឺបានទៅលើកញ្ញា ពេជ្រ រស្មី ហើយនាងក៏ទទួលបានពាន Miss Popular Awardបន្ថែមក្នុងអំឡុងពេលប្រកួតផងដែរ។
ទន្ទឹមនឹងគ្រងតំណែងលំដាប់រងទី២ កញ្ញា ពេជ្រ រស្មី ទទួលបានឱកាសការងារជាបន្តបន្ទាប់ ដូចជាថតប្រម៉ូទផលិតផល ថតម៉ូត និងថតស្ពតជាដើម។ ជាមួយគ្នានេះដែរ បើក្រឡេកមើលរូបសម្ផស្សបវរកញ្ញារូបនេះ នាងតែងមានភាពលេចធ្លោជានិច្ចនៅពេលតុបតែងខ្លួនម្ដងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ប្រិយមិត្តតែងតែឃើញកញ្ញា ពេជ្រ រស្មី រៀបចំខ្លួន ឧស្សាហ៍ផាត់មុខ ប៉ុន្តែបើមើលទៅស្បែកមុខនាង ឃើញថា សាច់មុខពិតជាស្អារ គ្មានស្នាមមុន ឬមានមុនលើមុខនោះឡើយ។ អាចនិយាយបានថា បើទោះបីនាងនៅក្មេង ប៉ុន្តែអាចមើលថែស្បែកមុខបានយ៉ាងល្អគួរឲ្យសរសើរតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]