ភ្នំពេញ៖ បើក្រឡេកមើលជីវិតឯកជន របស់តារាសម្តែងហុងកុង Linda Chung ក្រោយពីស្ងាត់ពីសិល្បៈអស់ជាច្រើនឆ្នាំ អាចនិយាយបានថា ជិវិតរបស់តារាស្រីរូបនេះ កាន់តែមានសេចក្តីសុខ ក្នុងជីវិត បន្ទាប់ពីបានប្រើ ជីវិតជាគូស្វាមី ភរិយា ទទួលបានចំណងដៃកូនប្រុស ស្រី គួរឲ្យកត់សម្គាល់។

មិនត្រឹមតែលើសពីនេះទៅទៀត ក៏តារាស្រីរូបនេះ នឹងសម្រាល បុត្រឆាប់ៗខានមុខនេះផងដែរ តែបើនិយាយពីសម្រស់របស់នាងវិញ គឺអាចនិយាយបានថា នៅតែទាក់ទាញដដែល ថែមទាំងកំពុងទទួលបានការកោតសរសើរមិនស្ទើរ ពីសំណាក់អ្នកគាំទ្រជាមួយសម្រស់ នៅពេលទម្ងន់របស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ យោងតាមគណនី ហ្វេសប៊ុក របស់ Linda Chung បានចែកចាយ រូបភាពជាច្រើនសន្លឹក ទៅនឹងកម្រងរូបភាពក្រុមគ្រួសារស្វាមី និងកូន ២នាក់របស់តារាស្រីរូបនេះ ជាមួយនឹងកូនក្នុងផ្ទៃ យ៉ាងមានគួរឲ្យស្រលាញ់ មានសុភមង្គល នៃគ្រួសាររបស់នាងតែម្តង។

ក្រោយពីឃើញបែបនេះ មហាជនជាច្រើន ពិតជាចាប់អារម្មណ៍ជាខ្លាំង ថែមទាំងមានកូនចិត្តលួចច្រណែន ដែលទោះបីជានាង ជិតនឹងសម្រាលកូនខានមុខឆាប់ៗ ក៏សម្រស់មុខមាត់ ស្ទើរតែមិនផ្លាស់ប្តូរ នៅតែស្រស់ស្អាតដដែល៕

សូមទស្សនារូបភាពខាងក្រោម៖

Linda Chung
Linda Chung
Linda Chung និងក្រុមគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]