ថៃ៖ នៅតែជាបញ្ហាដែលមហាជនជាច្រើន កំពុងចាប់អារម្មណ៍សម្រាប់ចំពោះករណីឆ.បោ.កលុយ Forex-3D ដែលកាលពីម្សិលមិញនេះ លោក DJ Man និងភរិយា Bitoey បានមកជួបជាមួយមន្ត្រី DSI ដើម្បីចូលស្រាយបំភ្លឺទៅលើការចោទប្រកាន់នេះ។
ដោយឡែក ទន្ទឹមនឹងបញ្ហារបស់ប្ដីប្រពន្ធតារាប្រុសស្រីទាំងពីររូបនេះនេះ ស្រាប់តែ ពិធីករល្បីឈ្មោះ PK Piyawat បានទម្លាយពីរឿងមួយ ដែលក្រុមការងារ មានឱកាសនិយាយជាមួយអ្នកគ្រប់គ្រងផ្ទាល់របស់ DJ Man និង Bitoey ដោយបានបង្ហាញថា ស្ថានភាពផ្លូវចិត្តរបស់ពួកគេឥឡូវនេះ គឺមិនមានអ្វីគួរឲ្យបារម្ភពេកទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ អ្វីដែលសំខាន់នោះគឺ ពិធីករ PK ក៏បាននិយាយអំពីអាពាហ៍ពិពាហ៍របស់ប្ដីប្រពន្ធគូនេះ ដែលរូបលោធ្លាប់បានឮពីមាត់ខាងប្រុសថា អាពាហ៍ពិពាហ៍របស់ពួកគេ គឺមានតម្លៃចំណាយប្រមាណ ៥លានបាត(ជាង១៣ម៉ឺនដុល្លារ) ដើម្បីរៀបចំពិធីទាំងមួល និងបានចំណាយអស់ពាក់កណ្តាលទៅហើយ នៅពេលឥឡូវនេះ ហើយបន្ទាប់ ពីបានរៀបការរហូតមកទល់នឹងថ្ងៃនេះ ពួកគេបានប្រាប់ថា នៅតែកំពុងបង់ថ្លៃចំណាយដដែល៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]