អារ៉ាប៊ីសាអូឌីត៖ បុរសម្នាក់អាយុ៦៣ឆ្នាំ មកពីប្រទេសអារ៉ាប៊ីសាអូឌីត បានក្លាយជាប្រធានបទដ៏ក្ដៅ.គ.គុ.ក.មួយ នៅក្នុងប្រទេស បន្ទាប់ពីគាត់បាន.ទ.ម្លា.យ.រឿងរ៉ាវនៃជីវិតរបស់គាត់ថា គាត់បានរៀបការជាមួយមនុស្សស្រីមិនតិចជាង៥៣នាក់ឡើយ ក្នុងរយៈពេល៤៣ឆ្នាំកន្លងមកនេះ។

ជាក់ស្ដែង លោក Abu Abdullah បានរៀបការជាមួយប្រពន្ធដំបូងបង្អស់របស់គាត់ នៅពេលដែលគាត់មានអាយុ២០ឆ្នាំ ខណៈស្ត្រីជាប្រពន្ធមានអាយុលើសគាត់ចំនួន៦ឆ្នាំ។ ហើយអ្នកទាំងពីរបានរួមរស់យ៉ាងមានក្ដីសុខ និងមានកូនជាមួយគ្នាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនយូរប៉ុន្មាន លុះមកដល់អាយុ២៣ឆ្នាំ ក៏ស្រាប់តែមានបញ្ហាកើតឡើង ដែលលោក Abu មានបំណងចង់រៀបការជាមួយប្រពន្ធទីពីរ ដើម្បីក្លាយជាបុរសមានប្រពន្ធលើសពីម្នាក់។ ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនបានបញ្ឈប់ការចង់រៀបការម្ដងទៀតឡើយ ដោយបន្ដរៀបការប្រពន្ធទីបី និងប្រពន្ធទីបួន។ ក្រោយមក ការរស់នៅមិនចុះសម្រុងនឹងគ្នា គាត់ក៏បានសម្រេចចិត្ត.លែ.ង.លះ.ជាមួយប្រពន្ធទីមួយ ទីពីរ និងបីតែម្ដង មុនពេលលែងលះប្រពន្ធទីបួន។

តួយ៉ាង ការរៀបការដែលប្រារព្ធធ្វើឡើងមិនមែនតូចតាចឡើយ ដែលសុទ្ធសឹងតែធ្វើតាមបែបប្រពៃណីទាំងអស់។ ហើយចំពោះមូលហេតុ ដែលគាត់រៀបការមិនចេះចប់នេះ គឺដោយសារតែគាត់ព្យាយាមស្វែងរកមនុស្សស្រីណាម្នាក់ ដែលអាចនឹងធ្វើឲ្យគាត់សប្បាយរីករាយក្នុងជីវិត ប៉ុន្ដែចំណងប្ដីប្រពន្ធកន្លងៗមក តែងតែបរាជ័យ។

យ៉ាងណាមិញ ប្រពន្ធដែលលោក Abu បានរៀបការជាមួយ ភាគច្រើនមកពីប្រទេសអារ៉ាប៊ីសាអូឌីតដូចគ្នា ប៉ុន្ដែគាត់ក៏បានរៀបការជាមួយស្ត្រីជនជាតិបរទេសម្នាក់ដែរ ក្នុងដំណើរកម្សាន្តការងាររបស់គាត់ ដែលមានរយៈពេលពីរបីខែប៉ុណ្ណោះ។ ហើយឥឡូវនេះ គាត់បានរៀបការម្ដងទៀតដែរ និងមិនមានគម្រោងរៀបការបន្ដបន្ទាប់ទៀតទេ៕

ប្រភព: Odditycentral / indiatimes

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]