ថៃ៖ មកទល់នឹងពេលនេះ ក្រោយពីបានចូលប្រឡួកក្នុងសិល្បៈជាយូរមកហើយ ដែលមិនថាជា រឿងការងារឬរូបសម្រស់នោះទេ សម្រាប់ តារាសម្ដែងស្រី Ploy Chermarn នៅតែទទួលបានការគាំទ្រពីហ្វេនៗជាច្រើន ក៏ដូចជា រង់ចាំមើលពីស្នាដៃថ្មីរបស់នាង ផងដែរ។
ដោយឡែក ក្រឡេកមកមើលពីរូបសម្រស់ និងការតុបតែងខ្លួនបច្ចុប្បន្ននេះ ក៏កាន់តែគួរឲ្យចាប់អារម្មណ៍មិនចាញ់គ្នានោះទេ ខណៈដែលកាលពីថ្មីៗនេះ តារាស្រី Ploy បានបង្ហោះរូបភាពជាច្រើនសន្លឹក ដើម្បីអបអរខួបកំណើតរបស់ខ្លួន ដែលបានឈានចូលវ័យ ៤០ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះដែរ តារាស្រីរូបនេះ ពិតជាបានបង្ហាញពីស្ទាយ៍តុបតែងខ្លួនដ៏ទាន់សម័យ ជាមួយនឹងឈុតវែងភ្លឺផ្លេកចែងចាំង តែងមុខយ៉ាងមានមន្តស្នេហ៍ ពោរពេញដោយភាពសាកសមទាំងមុខមាត់និងរូបរាង ក៏ដូចជាកាន់តែមើលទៅនាងមានភាពវ័យក្មេង គួរជាទីពេញចិត្តពីអ្នកទស្សនាជាច្រើន៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]