ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បងប្អូនខ្មែរ នៅកូរ៉េ រួមជាមួយក្រុមយុវជន ESEA ព្រមទាំងក្រុមហ៊ុនមួយចំនួនទៀត បានសហការគ្នារៀបចំការប្រគំតន្ត្រីដ៏ធំមួយនៅប្រទេសកូរ៉េខាងត្បូង ដើម្បីអបអរសាទរក្នុងពិធីកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌ ជូនបងប្អូនខ្មែរដែលរស់នៅទីនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាចម្រៀងល្បីៗដែលត្រូវចូលរួមមាន​ កំពូលតារាចម្រៀងរបស់ផលិតកម្ម Galaxy Navatra មាន កញ្ញា តន់ ចន្ទសីម៉ា , លោក​ ខេម , លោក Tempo Tris និង លោក Rawyer ។ ក្រៅពីតារាចម្រៀងក្នុងផលិតកម្ម Galaxy ក៏មានតារាចម្រៀង ជាច្រើនទៀតដូចជា  រ៉ូលីន , កញ្ញា សុន ស្រីណុន , លោក ផាន់ ស៊ីថេត , កញ្ញា ចាន់ ឡៃវល័ក្ខ , លោក វណ្ណ ផាន់ណារ៉ា , លោក យ៉ែម សំអូន និងតារាកិត្តិយសជាច្រើនរូបទៀត។

លោក ខេម និង កញ្ញា តន់ ចន្ទសីម៉ា

ក្រុមអ្នកសិល្បៈទាំងនោះ​ និងចេញពីប្រទេសកម្ពុជានៅយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ ហើយការប្រគំតន្ត្រីគ្រោងប្រារព្ធធ្វើនៅថ្ងៃទី១៨  ខែកញ្ញា ឆ្នាំ២០២២ តែម្ដង។ ទីតាំងកម្មវិធីស្ថិតនៅ ទីក្រុង អានសាន នាពហុកីឡដ្ឋាន WA STADIUM  ទីកន្លែងដែលបងប្អូនខ្មែរយើងរស់នៅច្រើនជាងគេតែម្ដង។

ព្រឹត្តិការដ៏ធំលើទឹកដីកូរ៉េខាងត្បូងដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំនេះ ត្រូវបានរៀបចំដោយ

- ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

- ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ

- សាលាក្រុងអានសាន

- ក្រុមការងារយុវជន ESEA

សហការឧបត្ថម្ភដោយ

- Galaxy Navatra Group

- GMoneyTrans

ដូចដែលបានរៀបរាប់ខាងលើ សូមគោរពអញ្ជើញពុកម៉ែបងប្អូន អញ្ជើញទៅចូលរួម ទស្សនាដោយសេរី  ដោយយើងនឹងធ្វើបុណ្យជុំគ្នា ហើយរាំលេងជាមួយគ្នាដោយសប្បាយរីករាយ៕

លោក ខេម
កញ្ញា តន់ ចន្ទសីម៉ា
កម្មវិធីប្រគំតន្ត្រី
កម្មវិធីប្រគំតន្ត្រី
កម្មវិធីប្រគំតន្ត្រី
កម្មវិធីប្រគំតន្ត្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]