ថៃ៖ គឺជារឿងដ៏ភ្ញាក់ផ្អើលទៀតហើយ សម្រាប់តារាប្រុស លោក Krating ដែលត្រូវបានគេទម្លាយថាបាន ជាប់ពាក់ព័ន្ធនឹងករណីឆ.បោ.ក Forex-3D រហូតធ្វើឲ្យមានការសង្ស័យមិនឈប់ឈរ ជាពិសេស ហ្វេនៗជាច្រើនក៏បានបង្ហាញពីក្ដីបារម្ភ រង់ចាំពីការបកស្រាយរបស់ តារាប្រុសរូបនេះ។
ជាក់ស្ដែង នៅថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២២ កន្លងទៅនេះ តារាសម្ដែង លោក Krating ក៏បានចេញមកផ្តល់បទសម្ភាសន៍ខ្លីមួយ បន្ទាប់ពី ត្រូវបានគេលើកឡើងថា ខ្លួនក៏ជាសមាជិកម្នាក់ក្នុងក្រុម នៅក្នុងករណី Forex-3D នេះ។ ដោយក្នុងនោះដែរ តាមរយៈអ្នកយកព័ត៌មាន ក៏បានធ្វើការសាកសួរពី ភាគរយឬចំណែក ក្នុងការស្នើសុំឲ្យមានការវិនិយោគឲ្យទៅមិត្តភ័ក្តិនោះ តារាប្រុសរូបនេះ បាននិយាយថា ខ្លួនមិនទទួលបានភាគរយអ្វីនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ Krating នៅបន្តថា រូបលោករីករាយនឹងឲ្យខាងការិយាល័យប្រឆាំងការលាងលុយកខ្វក់ និងនាយកដ្ឋានស៊ើបអង្កេតពិសេស ដើម្បីពិនិត្យមើល ទៅលើហិរញ្ញវត្ថុ ។ ហើយប្រសិនបើ ការពិនិត្យមើលថា ពិតជាមានកំហុសមែននោះ តារាប្រុសរូបនេះ ក៏បានត្រៀមខ្លួនចាកចេញពីឧស្សាហកម្មកម្សាន្ត រួមជាមួយនឹងការសូមអភ័យទោសចំពោះអ្នកគាំទ្រ ដែលបានធ្វើឲ្យពួកគេមានការខកចិត្ត៕
ប្រភព៖ Khaosod
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]