កូរ៉េខាងត្បូង៖ បើនិយាយពីបទល្បី ៗ ក្នុងអំឡុងពេលនេះ ជឿថាបទ «Pink Venom» របស់ BLACKPINK ច្បាស់ជាដណ្ដើមយកចិត្តមនុស្សជាច្រើន។ ព្រោះថាបន្ទាប់ពីចេញបទចម្រៀងបានជិតមួយខែមក ចំនួនអ្នកចូលមើលបានកើនដល់ជាង ៣០០ លានដង ហើយបច្ចុប្បន្នកំពុងជាប់ចំណាត់ថ្នាក់លេខ ១ នៅលើ YouTube Music ក្នុងប្រទេសកម្ពុជាផងដែរ។
ជាការពិតណាស់ សមាជិករបស់ BLACKPINK ត្រូវបានគេចាត់ទុកថាមានឥទ្ធិពលលើម៉ូដ ការតុបតែងខ្លួន ការស្លៀកពាក់ ដោយរឿងមួយដែលមហាជនចាប់អារម្មណ៍នោះគឺ ផ្លែប៉ោមខ្មៅ ដែល សមាជិក Lisa ថតក្នុង MV នេះ ដំបូងឡើយ មនុស្សជាច្រើនយល់ថា វាជាផ្លែប៉ោមពណ៌បៃតង ឬក្រហម ហើយគេយកមកច្នៃជាពណ៌ខ្មៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែនៅពេលមនុស្សចូលទៅស្វែងរកព័ត៌មានបន្ថែម ពួកគេបានរកឃើញថា Black apples មានពិត ដែលជាផ្លែប៉ោមប្រភេទនេះត្រូវបានគេហៅថា «Black Diamond» ឬគេស្គាល់ក្នុងស្រុកថា «Scorpion Apple» វាអាចត្រូវបានដាំដុះតែនៅតំបន់ខ្ពង់រាបដែលមានកម្ពស់ ៣៥០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ នៃតំបន់ស្វយ័តទីបេ នៃទីក្រុង Nyingchi ប្រទេសចិន។
លក្ខណៈពិសេសប្លែកនៃផ្លែប៉ោមមានសំបកពណ៌ខ្មៅ គឺផ្អែមដូចទឹកឃ្មុំ ដោយសារតែជាតិគ្លុយកូសរបស់ពួកវាខ្ពស់ជាងពូជផ្លែប៉ោមដទៃទៀត ផ្លែប៉ោមខ្មៅជាមធ្យមមានផ្លែត្រឹមតែ ២ ទៅ ៣ ឆ្នាំប៉ុណ្ណោះ ហើយរយៈពេលវែងបំផុតគឺ ៥ ឆ្នាំ ដែលនាំឱ្យការផលិតផ្លែប៉ោមខ្មៅមានកម្រិត។ ហើយមានតែ ៣០ភាគរយ ប៉ុណ្ណោះ ដែលវាមានផ្លែអាចញុំបាន ហេតុដូច្នេះ វាមិនសង្ស័យទេថា តម្លៃផ្លែប៉ោមខ្មៅមានតម្លៃថ្លៃគួរឲ្យកត់សម្គាល់ ទៅតាមរដូវកាល វាមាន ឬក៏អត់៕
ប្រភព៖ thailand.postsen
សូមទស្សនារូបភាពខាងក្រោម៖



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]