បរទេស៖ សម្រាប់ តារាសម្ដែង Angelina Jolie ត្រូវបានគេចាត់ទុកថា ជាអ្នក​ម្ដាយ​ដ៏​ល្អម្នាក់​ នៅ​វិស័យកម្សាន្តហូលីវូដ ក្នុងការខិតខំបីបាច់ចិញ្ចឹមកូនបង្កើត ៣ នាក់ និងកូនចិញ្ចឹម ៣ នាក់។ ជាពិសេស នៅក្នុងចំណោមកូនចិញ្ចឹមនោះ នាង Zahara គឺជាតួអង្គពិសេស ដែលទទួលបានក្ដីស្រលាញ់ មើលថែពី Angelina តាំងពីនាងទើបតែមានអាយុប៉ុន្មានខែប៉ុណ្ណោះ។ 

ដោយឡែក បច្ចុប្បន្ននេះ Zahara ក៏បានធំឡើងពេញរួបរាង និងមានភាពចាស់ទុំ ក្រោមការណែនាំ និងការលើកទឹកចិត្តពី Angelina Jolie។ លើសពីនេះ អ្នកម្ដាយរូបនេះ នៅតែបង្ហាញពីក្ដីស្រលាញ់ និងការមើលថែយកចិត្តទុកដាក់ចំពោះកូនស្រី នៅពេលដែលបានបង្ហាញខ្លួនជាមួយគ្នាជាបន្តបន្ទាប់ រហូតដល់មានរូបភាពមួយ ដែលធ្វើហ្វេនៗកាន់តែរំភើប ពេលឃើញនាងឱបកូនស្រីក្នុងដៃ ស្របពេលដែលនាង Zahara ត្រូវឃ្លាតឆ្ងាយក្នុងការចូលរៀននៅមហាវិទ្យាល័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ចំពោះទំនាក់ទំនងម្ដាយកូនពីររូបនេះ ក៏ត្រូវបានគេគាស់កកាយរូបភាពកាលពីមុនក្នុងឆ្នាំ ២០០៥ ប្រៀបធៀបនឹងរូបបច្ចុប្បន្ន ដែលបានបង្ហាញពីការមើលថែយ៉ាងដិតដល់ បើទោះបីជា ពេលនេះកូនស្រីរបស់នាងមានអាយុ ១៧ ឆ្នាំ និងមានភាពឯករាជ្យក៏ដោយ ហើយសម្រាប់តារាស្រីរូបនេះ កូនស្រីម្នាក់នេះ នៅតែជាកូនតូចបំផុតនៅក្នុងដៃម្តាយជានិច្ច៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Angelina 
Angelina 
Angelina 
Angelina និងកូនស្រី
Angelina និងកូនស្រី
Angelina និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]