ភ្នំពេញ៖ ភាពរីកចម្រើននៃប្រទេស បានធ្វើអោយបរិបទនៃពាណិជ្ជកម្មសព្វថ្ងៃមានភាពសម្បូបែប ដែលបណ្តាលឲ្យមានកន្លែងកំសាន្តជាច្រើន​បើកដំណើរការក្នុងពេលរាត្រី។ យ៉ាងណាមិញ បរិយាកាស និងអារម្មណ៍ល្អជាច្រើនក្នុងពេលរាត្រីនោះបានត្រឹមកប់ទុកក្នុងការចងចាំយ៉ាងស្រពិចស្រពឹលដោយសារតែមិនមានស្មាតហ្វូនដែលមានសម្ថភាពខ្ពស់ក្នុងការ​ចាប់យករូបភាពក្នុងកម្រិតស្តង់ដារបាន ដូចនេះហើយ V25 Pro 5G ជាអ្នកឯកទេសថតរូបពេលរាត្រីនឹងជួយលោកអ្នកកត់ត្រានូវអានុស្សាវរីយ៍ក្នុងកម្រិតមួយដ៏អស្ចារ្យ។

សូម្បីតែលោក វណ្ណដា ក៏បានសរសើរទៅលើ៣ចំណុចសំខាន់ៗដែល​មានដូចជា ឯកទេសថតរូបពេលរាត្រីនៃ V25 Pro 5G ប្រព័ន្ធប្រតិបត្តិការ និងបទពិសោធន៍ប្រើប្រាស់រលូន។​ រូបភាពដែលអាចបង្ហាញពីអារម្មណ៍ដ៏ជ្រាលជ្រៅបានដោយសារតែបច្ចេកវិទ្យានាំមុខគេរបស់ V25pro ដែលបំពាក់ជាមួយនឹងកាមេរ៉ាខាងមុខ 32MP AF មិនថាឆ្ងាយ ឬជិតអ្នកស្ថិតក្នុងការ Focus ជានិច្ច កាមេរ៉ាក្រោយទំហំ 64MP OIS ultra-sensing ដែលមានសម្ថភាពលើ៖
- ការទប់លំនឹង OIS បាន update ទៅលើប្រព័ន្ធទប់លំនឹង OIS + EIS កាត់បន្ថយការញ័រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

- អស់បារម្ភពីបញ្ហាថតដែលឃើញតែមុខមិនឃើញទិដ្ឋភាពជុំវិញ។

- Night Mode Portrait ផ្តិតរូបបានភ្លឺច្បាស់ នៅកន្លែងខ្សោយពន្លឺ ដូចជានៅពេលរាត្រី ជាមួយបច្ចេកវិទ្យា HDR 3.0 បំបាត់នូវពន្លឺចាំងផ្លាត ពីប្រភេទពន្លឺភ្លើងនៅផ្ទៃក្រោយ គ្មានពន្លឺស្ញាញ ពណ៌ច្បាស់ស្រស់។

- Super Night Video ថតវីដេអូបានភ្លឺ និងច្បាស់ទោះបីស្ថិតនៅកន្លែងខ្សោយពន្លឺ។

- វីដេអូ 4K HDR​​ កែលម្អគុណភាពវីដេអូ ខណៈពេលដែលផ្តោតលើ Subject អស់បារម្ភ ពីពន្លឺផ្ទៃមុខក្រោយមិនស្មើគ្នា ពេលបង្ហោះ vlogs។

V25 pro ​​5G នឹងរួមដំណើរជាមួយអតិថិជនគ្រប់ពេលវេលា​ក្នុងការរក្សាទុកនូវអារម្មណ៍ និងការចងចាំតាមរយៈរូបភាពដ៏ច្បាស់ល្អគ្រប់ស្ថានភាព។

វត្ថុមានតម្លៃ គឺតែងតែយកជាប់ខ្លួនជានិច្ច ដូចនេះហើយជាមួយ V25 Pro 5G ​មានប្រព័ន្ធប្រតិបត្តិការដ៏ខ្លាំង ដែលមិនធ្វើអោយអតិថិជនមានសម្ពាធអំពីការអស់ថ្មឡើយ។ V25 Pro​ 5G​ មានថាមពលថ្មដ៏ធំ 4830mAh (TYP) និងបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន 66W មិនថាអ្នកសាកថ្ម នៅពេលកំពុងប្រើប្រាស់ ឬទុកចោល ប្រព័ន្ធ Smart Charging Engine របស់ V25 Pro 5G ប្រើប្រាស់យុទ្ធសាស្ត្រលើកម្លាំងសាកថ្មដ៏ល្អបំផុត សម្រាប់ការពារប្រសិទ្ធភាពថ្ម និងកាត់បន្ថយកម្តៅពេលសាក ដើម្បីធានាបាននូវអាយុកាលរបស់ថ្ម។

បន្ទះឈីបកំពូល — MediaTek Dimensity 1300 បន្ទះឈីបជំនាន់ចុងក្រោយនេះ មានកម្រាស់ត្រឹម 6nm ធានានូវកម្លាំងប្រតិបត្តិការខ្លាំងក្លា និងគាំទ្រនូវប្រព័ន្ធ Dual SIM 5G។ បច្ចេកវិទ្យា RAM ជំនួយជំនាន់ថ្មី 3.0 ផ្តល់អ្នកនូវ RAM ជំនួយរហូតទៅដល់ 8GB នៅពេលម៉ាស៊ីនត្រូវការ ដើម្បីផ្តល់ឱ្យអ្នកនូវបទពិសោធន៍ប្រើប្រាស់ដ៏រលូន។ នេះគឺជាពេលដ៏ប្រសើរក្នុងការបើកដំណើរការកម្មវិធីជាច្រើន និងធ្វើការឆ្លាស់រវាងកម្មវិធីដោយលែនបារម្ភពីការរអាក់រអួល។

ប្រព័ន្ធការពារ Privacy ថ្មីទាំងស្រុងប្រព័ន្ធប្រតិបត្តិការ Funtouch OS 12 នាំប្រព័ន្ធការពារ Privacy ទៅកាន់មួយកម្រិតទៀត ជាមួយមុខងារថ្មីដូចជា៖ APP Pinning, Privacy Indicator, Approximate Location, Unlock to Turn Off The Locked Phone, Privacy Dashboard និង Hidden Album។

បទពិសោធន៍លេងហ្គេមស្មាតហ្វូនត្រូវបានបំពាក់ជាមួយបន្ទះឈីប ដែលមានកម្លាំង Core ខ្លាំងអាចរត់ក្នុងល្បឿន Clock Speed ទៅដល់ 3.0GHz គួបផ្សំជាមួយប្រព័ន្ធ Bionic Cooling ដែលឱ្យការលេងហ្គេមកាន់តែរលូន។ ប្រើប្រាស់មុខងារ Game Boost Mode សម្រាប់បើកដំណើរការ អេក្រង់ Ultra Vision 120Hz, ប្រព័ន្ធសំឡេងពេញងុំ, Linear Motor និង Game Antenna Design (អង់តែនចាប់សេវ៉ាសម្រាប់លេងហ្គេម) ឱ្យអ្នកលេងហ្គេមកម្រិតធ្ងន់ៗ ជាមួយបទពិសោធន៍រូបភាព សំឡេង និងអារម្មណ៍ដ៏អស្ចារ្យ។

រួសរាន់ឡើងអតិថិជនទាំងអស់គ្នា របស់ល្អ ស្តុកតែងមានកំណត់ មិនថាត្រៀមច្រើនយ៉ាណាក៏ដោយ។ ដូច្នេះបងប្អូនអាចធ្វើការរកជាវស្មាតហ្វូន V25 Pro​ 5G​ ក្នុងតម្លៃ 599$ នឹងទទួលបានកាដូរ 𝐁𝐥𝐮𝐞𝐭𝐨𝐨𝐭𝐡𝐒𝐩𝐞𝐚𝐤𝐞𝐫 ចាប់ពីថ្ងៃទី16 កញ្ញា ឆ្នាំ 2022 តទៅដែរមានធ្វើការដាក់លក់នៅគ្រប់បណ្ដាលហាងលក់ទូរស័ព្ទដៃ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]