កូរ៉េខាងត្បូង៖ ក្រុមចម្រៀងនារី BLACKPINK បានត្រលប់មកវិញ ជាមួយនឹងការចេញអាល់ប៊ុមពេញទី ២ របស់ពួកគេមានឈ្មោះថា «Born Pink» និងបទគោលដែលមានចំណងជើងថា «Shut Down» ។

ជាក់ស្តែង បទទើបតែនឹងចេញនេះ លាយបញ្ចូលគ្នាយ៉ាងច្នៃប្រឌិត នូវសាច់ភ្លេងសូឡូវីយូឡុងមានចង្វាក់ថា «La campanella» ដោយលាយឡំជាមួយនឹងចង្វាក់ហ៊ីបហប អមទៅនឹងជាមួយនឹង ទំនុកច្រៀងប្រកបដោយភាពជឿជាក់ និងស្រទន់ របស់សមាជិករៀងៗខ្លួន មិនថាការរ៉េប ក៏ដូចជាការច្រៀងរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា MV សម្រាប់បទ «Shut Down» ត្រូវបានផលិតឡើងជាមួយនឹង ចំណាយប្រាក់ច្រើនបំផុតមិនធ្លាប់មានសម្រាប់ MV របស់សិល្បករ YG Entertainment ។ ចង់ដឹងថាប្លែក ពីរោះកម្រិតណា តាមដានទាំងអស់គ្នា!

សូមទស្សនាវីដេអូខាងក្រោម៖

Lisa
Jisoo
Rose
Jennie
BLACKPINK
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]