ថៃ៖ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានសប្បាយរីករាយ ចំពោះគូស្នេហ៍ល្បីឈ្មោះ នៅក្នុងសិល្បៈកម្សាន្ត រវាងតារាប្រុសស្រី លោក Dan Worrawech  និងមិត្តស្រី នាង Pattie ដែលអ្នកទាំងពីរ ទើបតែបាន​ប្រកាស​ដំណឹង​ល្អ​ ពេលត្រូវបានខាងប្រុសសុំរៀបការ បន្ទាប់​ពី​មាន​ទំនាក់ទំនង​នឹងគ្នាជាង​១០​ឆ្នាំ។

យ៉ាងណាមិញ ភាពផ្អែមល្ហែមរបស់គូស្នេហ៍មួយគូនេះ មិនបានបញ្ចប់ត្រឹមនេះទេ ដោយកាលពីថ្មីៗនេះ ពួកគេបានបើកបង្ហាញវីដេអូឃ្លីប ជាមួយនឹងពេលវេលាដ៏គួរឲ្យចាប់អារម្មណ៍ តាមរយៈ Channel YouTube ដើម្បីបង្ហាញពីសកម្មភាព របស់លោក Dan ដែលបានលុតជង្គង់ចុះ សុំគូស្នេហ៍រៀបការ ក្នុងពេលដែលអ្នកទាំងពីរបានទៅធ្វើសមាធិនៅក្នុងវត្ត ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់នោះ លោក Dan ក៏បានលើកឡើងនិងបញ្ជាក់ពីក្ដីស្នេហ៍ ដោយបានប្រាប់ថា ខ្លួននឹងមើលថែ Pattie ឱ្យបានល្អ ក៏ដូចជាធ្វើឲ្យនាងសប្បាយចិត្ត ជារៀងរហូត និងមិនធ្វើឲ្យនាងឯកោនោះទេ ព្រមជាមួយនឹងការមើលថែ ចាប់​ពី​ពេល​នេះ​ត​ទៅ ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Pattie
Pattie
Pattie
Dan និង Pattie
Dan
Pattie
Dan និង Pattie
Dan និង Pattie
Dan និង Pattie
Dan និង Pattie
Dan និង Pattie
Dan និង Pattie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]