ម៉ាឡេស៊ី៖ កាលពីថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ ២០២២ កញ្ញា ប៉ាង ពេជ្ររចនា ចាកចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Asia Global 2022។ ពិតណាស់ បើគិតមកទល់នឹងពេលនេះរយៈពេល១០ថ្ងៃ ដែលនាងចូលរួមប្រកួតតំណាងឲ្យប្រទេសកម្ពុជា ក្នុងនាមជាបវរកញ្ញា Miss Asia Global Cambodia 2022។ 

ជាមួយគ្នានេះដែរ ខណៈកំពុងនៅប្រទេសម៉ាឡេស៊ី ដែលជាបេក្ខនារីប្រកួត Miss Asia Global 2022 គេសង្កេតឃើញកញ្ញា ប៉ាងពេជ្ររចនា ពិតជាខិតខំប្រឹងប្រែងអស់ពីសមត្ថភាព។ ជាពិសេស បើនិយាយពីការរៀបចំខ្លួនជាប្រចាំថ្ងៃបវរកញ្ញារូបនេះ ពិតជាតុបតែងខ្លួនបានយ៉ាងស្រស់ស្អាត លេចធ្លោរាល់ថ្ងៃតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួត Miss Asia Global វគ្គប្រកួតផ្ដាច់ព្រ័ត្រ នឹងប្រព្រឹត្តិអ្វើឡើងនៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០២២ខាងមុខនេះ។ អន្ទឹមនឹងវគ្គផ្ដាច់ព្រ័ត្រខិតជិតមកដល់ អ្នកលេងបណ្ដាញសង្គមជាច្រើនបានរំពឹង និងជូនពរទីកាន់កញ្ញា ប៉ាង ពេជ្ររចនា ទទួលបានលទ្ធផលល្អគ្រប់ៗគ្នា៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា
កញ្ញា ប៉ាង ពេជ្ររចនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]