ថៃ៖ ពិតណាស់ តារាសម្ដែងប្រុស Louis Scott និង Noon Ramida គឺជាគូស្វាមីភរិយាមួយគូ ដែលផ្អែមល្ហែមបំផុតក្នុងវិស័យសិល្បៈថៃ អ្នកទាំងពីរបានតស៊ូជាមួយគ្នាខ្លាំងមែនទែន បើទោះបីជា មានពាក្យសំដីមិនល្អពីខាងក្រៅទៅលើទំនាក់ទំនងអ្នកទាំងពីរក៏ដោយ។

យ៉ាងណាមិញ បើងាកមកមើល ផ្ទះដែល Louis Scott និងភរិយា បាន​ទិញ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៩ មកទល់ពេលនេះគឺរួចរាល់ហើយ ដោយកាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ តារាសម្ដែងប្រុស Louis Scott និងភរិយា Noon Ramida បានរៀបចំពិធីឡើងផ្ទះយ៉ាងសាមញ្ញ ដោយបាននិមន្តព្រះសង្ឃមកសូត្រមន្តបង្កក់សិរីធម្មតាៗ និង មានការចូលរួមពីញាតិមិត្តបន្តិចបន្ទួចប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក្រោយពីបានឃើញដូច្នេះ មិត្តៗអ្នករួមអាជីពសិល្បៈ ក៏ដូចជាអ្នកគាំទ្ររបស់ តារាទាំងពីរដួងនេះ ក៏បានចូលរួមអបអរ ក្នុងការទទួលបានសមិទ្ធិផល និងជូនពរឲ្យ Louis Scott និងភរិយា Noon Ramida មានសុខសុភមង្គលខ្លាំងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Louis និង ភរិយា
Louis និង ភរិយា
Louis និង ភរិយា
 Louis និង ភរិយា
ទិដ្ឋភាព ឡើងផ្ទះរបស់ Louis និង ភរិយា
ទិដ្ឋភាព ឡើងផ្ទះរបស់ Louis និង ភរិយា
ទិដ្ឋភាព ឡើងផ្ទះរបស់ Louis និង ភរិយា
ទិដ្ឋភាព ឡើងផ្ទះរបស់ Louis និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]