ភ្នំពេញ៖ ក្រុមអ្នកសិល្បៈសុទ្ធតែជាកំពូលតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា បានធ្វើដំណើរតាមយន្តហោះ ទៅដល់ប្រទេសកូរ៉េខាងត្បូងហើយ ដើម្បីចូលរួមការប្រគំតន្ត្រីដ៏ធំមួយ ក្រោមវត្តមានបងប្អូនខ្មែរយើងរាប់ម៉ឺននាក់ដែលកំពុងរស់នៅទីនោះ។

ព្រឹត្តិការណ៍ដ៏ធំលើទឹកដីកូរ៉េខាងត្បូងដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំនេះ នឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុង អានសាន នាពហុកីឡាដ្ឋាន WA STADIUM កម្មវិធីនេះត្រូវបានរៀបចំដោយ៖
- ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
- ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ
- សាលាក្រុងអានសាន
- ក្រុមការងារយុវជន ESEA
សហការឧបត្ថម្ភ
- Galaxy Navatra Group
- GmoneyTrans

តារាចម្រៀងល្បីៗដែលត្រូវចូលរួមមាន កំពូលតារាចម្រៀងរបស់ផលិតកម្ម Galaxy Navatra មាន កញ្ញា តន់ ចន្ទសីម៉ា , លោក ខេម , លោក Tempo Tris និង លោក Rawyer ។ ក្រៅពី តារាចម្រៀងក្នុងផលិតកម្ម Galaxy ក៏មានតារាចម្រៀង ជាច្រើនទៀតដូចជា រ៉ូលីន , កញ្ញា សុន ស្រីណុន , លោក ផាន់ ស៊ីថេត , កញ្ញា ចាន់ ឡៃវល័ក្ខ , លោក វណ្ណ ផាន់ណារ៉ា , លោក យ៉ែម សំអូន និងតារាកិត្តិយសជាច្រើនរូបទៀត។
ដូចដែលបានរៀបរាប់ខាងលើ សូមគោរពអញ្ជើញពុកម៉ែបងប្អូនអញ្ជើញទៅចូលរួម ដោយកម្មវិធីគ្រោងធ្វើរួមមាន ពិធីសាសនាភ្ជុំបិណ្ឌ ល្បែងប្រជាប្រិយ សម្តែងសិល្បៈ ការប្រគំតន្រ្តីរាំលេងកម្សាន្តរហូតដល់ចប់ ចូលរួមដោយសេរី។
អាស័យដ្ឋាន: 경기 안산시 단원구 초지동 (안산와스타디움) បងប្អូនដែល ចង់បានស្តង់ សូមទំនាក់ទំនង: ០១០-៨០៥៥-០៨០១ ០១០-៥៩៤៤-២១២៧។

មហាជនបានដាក់ក្ដីរំពឹងថា ព្រឹត្តិការណ៍ដ៏ធំលើទឹកដីកូរ៉េខាងត្បូងដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំនេះ នឹងមានបងប្អូនខ្មែរយើងទៅចូលរាប់ម៉ឺននាក់ជាក់ជាមិនខាន ត្បិតអីក្រៅពីការសប្បាយរីករាយ បែបប្រពៃណីខ្មែរ ក៏ជាឱកាសអាចឲ្យបងប្អូនខ្មែរយើងមកពីតំបន់ឆ្ងាយ ធ្វើការងាររកស៊ីក្នុងប្រទេសកូរ៉េ មកជុំគ្នានៅទីនោះតែម្ដង៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]