រាជធានីភ្នំពេញ ៖ ក្រោយរត់គេចខ្លួនរយៈពេល ២ឆ្នាំនិង៧ខែ ជនសង្ស័យឈ្មោះ យឺន វ៉ាន់ដេត ត្រូវបានសមត្ថកិច្ចថៃចាប់ឃាត់ខ្លួននៅក្នុងខេត្តចន្ទបុរី ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង១៦ល្ងាចកន្លងទៅនេះ ដែលបច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានបញ្ជូនមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រៀបចំបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៧ កញ្ញានេះហើយ។

តួយ៉ាង ប្រត្តិបត្តិការនេះធ្វើឡើងនៅថ្ងៃទី ១០ កញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌ សហការជាមួយលោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង ចុះទៅជួបប្រជុំជាមួយភាគីតម្រួតថៃ ក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនចុះថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៦ មករា ឆ្នាំ២០២០ វេលាម៉ោង១៩និង៤៥នាទី ជនសង្ស័យឈ្មោះ យឺន វ៉ាន់ដេត បានសម្លា.ប់សង្សាររបស់ខ្លួនឈ្មោះ ស៊ុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យបញ្ចប់សញ្ញាប័ត្របរិញ្ញាផ្នែកឡាបូ និងជាអ្នកលក់ឡេតាមអនឡាញ ដោយសារភ្លើងប្រច័ណ្ឌ នៅក្នុងបុរីចេកអូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ លុះដល់វេលាម៉ោង ១២និង១០នាទីរំលងអាធ្រាត ជនរងគ្រោះបានស្លា.ប់តាមផ្លូវពេលជនរងគ្រោះយកមកសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហេតុដូច្នេះទើបជនសង្ស័យរត់គេចខ្លួនទៅប្រទេសថៃ ធ្វើជាកម្មករខុសច្បាប់៕

ប្រភព ៖ Dyamong Mony

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]